ទឹកជំនន់ស្លាប់មនុស្សនៅខេត្ត Aceh ប្រទេសឥណ្ឌូនេស៊ី ធ្វើឲ្យអ្នករស់រាននឹកឃើញដល់របួសស្នាមរលកស៊ូណាមិ

2025/12/06 04:47:07 am        36


សម្រាប់លោក Effendi Basyaruddin ដែលជាអ្នកនេសាទវ័យ ៦៤ឆ្នាំ ទឹកជំនន់ និងបំណាក់ដីស្លាប់មនុស្សនៅខេត្ត Aceh កាលពីសប្តាហ៍កន្លងទៅ បានធ្វើឲ្យរូបលោកនឹកឃើញរបួសស្នាមរលកយក្សស៊ូណាមិ កាលពីរយៈពេល ២១ឆ្នាំមុន ពេលដែលរូបលោករត់រកប្រាសអាយុ ពេលដែលទឹកមហាសមុទ្រឡើងដល់ចំណោតថ្ម ហើយនិងវាយប្រហារទីក្រុងរបស់លោក ។

មនុស្សជិត ២០ម៉ឺននាក់ បានស្លាប់នៅខេត្ត Aceh ក្រោយការរញ្ជួយដីកម្រិត ៩,១រ៉ិចទ័រ វាយប្រហារខេត្តភាគខាងជើងមួយនេះ បង្កឲ្យមានរលកស៊ូណាមិមហាសមុទ្រឥណ្ឌាកាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០០៤ ។

លោក Effendi និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា លោកបានឃើញរលកសមុទ្រខ្ពស់បំផុតអំឡុងពេលរលកយក្សស៊ូណាមិ វាមានកម្ពស់ប្រហែល ២០ម៉ែត្រ ប៉ុន្តែការជន់លិចពិតជាសាហាវខ្លាំងណាស់ វាបានធ្វើឲ្យភូមិក្លាយជាទន្លេ ។

លោកនឹកឃើញរបួសស្នាមមួយនេះ ក្រោយទឹកជំនន់ និងបំណាក់ដី បង្កឡើងដោយសារព្យុះស៊ីក្លូន វាយប្រហារខេត្តចំនួន ៣នៅកោះស៊ូម៉ាត្រា ។ មនុស្សជាង ៨០០នាក់បានស្លាប់នៅឥណ្ឌូនេស៊ី ក្នុងគ្រោះមហន្តរាយធម្មជាតិមួយនេះ រួមទាំងមនុស្សជាង ២០០នាក់ នៅក្នុងខេត្ត Aceh ហើយប្រព័ន្ធព្យុះបានសម្លាប់មនុស្សប្រហែល ២០០នាក់ផ្សេងទៀតនៅប្រទេសថៃ និងប្រទេសម៉ាឡេស៊ី ។

លោក Effendi ដែលផ្ទះរបស់លោកត្រូវបានទឹកជំនន់ហូរនាំយកទៅអស់ ហើយឥឡូវរស់នៅក្នុងសំពត់តង់ជិតមហាសមុទ្រនិយាយថា ពួកយើងមានរបួសស្នាមច្រើនណាស់ ។

លោក Effendi មិនមែនតែជាមនុស្សម្នាក់នោះទេដែលរងគ្រោះ ហើយបញ្ហាបានកើតមានដល់ភូមិដាច់ស្រយាលជាច្រើនទៀត ហើយការនាំជំនួយទៅកាន់អ្នកត្រូវការ បន្ថែមការឈឺចាប់មួយកម្រិតទៀតដល់អ្នកភូមិ ។

រដ្ឋាភិបាលកណ្តាលឥណ្ឌូនេស៊ី និយាយក្នុងសប្តាហ៍នេះថា ពួកគេនឹងគាំទ្រដល់រដ្ឋាភិបាលក្នុងស្រុក ហើយថវិកា ៣០លានដុល្លារ ត្រូវបានរៀបចំសម្រាប់ការជួយសង្រ្គោះគ្រោះមហន្តរាយ ហើយថវិកានេះនឹងបង្កើនបន្ថែមទៀត បើសិនជាត្រូវការ ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        45
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        45
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm