ប្រសាសន៍សំខាន់ៗរបស់​សម្តេចតេជោ នាយករដ្ឋមន្រ្តី​ ក្នុង​ពិធី​បិទ​សន្និបាត​ក្រសួងមហាផ្ទៃ

2022/02/24 12:31:07 am        725

ភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែកុម្ភៈនេះ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតត្រួត​ពិនិត្យ​លទ្ធផល​ការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ។

ក្នុងពិធីបិទ​សន្និបាត​សម្តេចតេជោ នាយករដ្ឋមន្រ្តី ប្រសាសន៍សំខាន់ៗដូចខាងក្រោម៖

-សម្តេចតេជោ ហ៊ុន សែម បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ កម្លាំងនគរបាលជាតិ មន្ត្រីស៊ីវិល និងរដ្ឋបាលបាលថ្នាក់ក្រោមជាតិ ​ដែលបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងពេលដែលកម្ពុជា​កំពុងប្រយុទ្ធប្រឆាំងកូវីដ-១៩ ដែលផ្តល់លទ្ធភាពឲ្យរាជរដ្ឋាភិបាលបើកប្រទេសឡើងវិញ។

-សម្តេចតេជោ ប្រកាសកោត​សរសើរ​ដល់នគរបាលជាតិ​ ក្នុងការប្រឆាំង​នឹងក្រុមប្រឆាំង​ជ្រុលនិយម និង​មជ្ឈដ្ឋាន​អគតិក្នុងនិងក្រៅប្រទេស បានប្រើឧបាយកល​ និង​សកម្មភាព​ខុសច្បាប់ ដើម្បី​ប៉ុនប៉ង​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល និងរបបរាជានិយមនៅកម្ពុជា។

-សម្តេចតេជោ ហ៊ុន សែន បានកោត​សរសើរ​ចំពោះកិច្ចខិតខំ​ប្រឹងប្រែង​រក្សាសន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ និងការប្រឹងប្រែងរួមគ្នារក្សាការពារបានយ៉ាងរឹងមាំនូវសុខសន្តិភាព​ ស្ថិរភាពនយោបាយ ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី សន្តិសុខជាតិ​ ដោយ​បញ្ចៀស​បានអំពើភេវរកម្ម និង​បង្ការ​ទប់ស្កាត់បានទាន់ពេលវេលានូវឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ធានារក្សាបាន​សន្តិសុខ​ផ្ទៃក្នុងប្រទេសយ៉ាងល្អប្រសើរជាទូទៅ។

-សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះកិច្ចខិតខំ​ពុះពារ​រែកពន្ធ​ ការងារ​ជាច្រើនប្រកប​ដោយការទទួលខុសត្រូវខ្ពស់ក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ចូលរួមអនុវត្ត​ដោយផ្ទាល់​នូវ​វិធានការរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ការជួយដោះស្រាយជីវភាពពលរដ្ឋ​ទទួល​រងផលប៉ះពាល់ដោយកូវីដ-១៩​ និងគ្រោះធម្មជាតិនានា។

-សម្តេចតេជោ ហ៊ុន សែន កោតសរសើរដល់ក្រសួងមហាផ្ទៃ ដែលប្រឹងប្រែងក្នុងយុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ សកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ​និងផ្លូវភេទ ការ​ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ​ បទល្មើសសេដ្ឋកិច្ច​ និងបទល្មើសផ្សេងៗ ទោះជាកម្ពុជា​រងការ​រំខានខ្លះៗដោយជំងឺកូវីដ-១៩ក៏ដោយ។

-សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យបង្កើនការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រង​ការចេញចូលតាម​បណ្ដា​ច្រកព្រំដែននានា ​ជាមួយនឹកការអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល​ជំងឺនៃកូវីដ-១៩ និងការគ្រប់គ្រង​វត្តមានស្នាក់នៅរបស់ជនបរទេស​នៅក្នុងប្រទេសដោយយក​ចិត្ត​ទុកដាក់ ការពង្រឹង​សមត្ថភាពការងាររបស់មន្រ្តី ​ការបំពាក់មធ្យោបាយ​ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីលើកម្ពស់ប្រសិទ្ធភាពការងារ។

-សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យយកចិត្តទុកដាក់បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ផ្ទៃក្នុងប្រទេស បញ្ហាប្រឈមដែលជាកង្វល់ក្នុងសង្គម គឺការចរាចរណ៍ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ក្នុងនោះរួមទាំង​និន្នាការ​នៃការលួចប្រើប្រាស់សាធាតុគីមី​ផ្សំ​ដើម្បីផលិតគ្រឿងញៀនខុសច្បាប់​ទ្រង់ទ្រាយ​ធំ គ្រោះថ្នាក់ចរាចរណ៍ ​ការជួញដូរមនុស្ស ​អាជីវកម្មផ្លូវភេទ និងផលិតផលក្លែងក្លាយ​អន់​គុណភាព។

-សម្តេចតេជោ ហ៊ុន សែន បន្តជំរុញឲ្យមានការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និង​វិសហមជ្ឈការ ​ដោយត្រូវខិតខំសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីសម្រេចនូវកម្មវិធីជាតិ​សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល​ ១០ឆ្នាំដំណាក់កាលទីពីរ ២០២១-២០៣០។

-សម្តេចតេជោ ហ៊ុន សែន ស្នើដល់អាជ្ញាធរគ្រប់រាជធានី-ខេត្តទាំងអស់ត្រូវតែងតាំង​បងប្អូនខ្មែរ​ឥស្លាមម្នាក់ជាអភិបាលរង ​ឬអាចធ្វើជាអភិបាលស្រុកម្នាក់ ​ខណៈខេត្តណា ​ឬស្រុកណា​ដែល​សម្បូរបងប្អូន​ខ្មែរឥស្លាម ​ហើយស្នើឲ្យមានការរៀបចំបងប្អូន​ជនជាតិដើមភាគតិច​ធ្វើជា​អភិបាលរងខេត្តម្នាក់​ផងដែរ។

-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីលើកឡើងថា គ្មានអ្នកក្រណាមានលុយ​ទៅទិញឡាន​ជិះនោះទេ ​ខណៈអ្នកមាន ឬពួកអ្នកធំមានលុយទិញឡានជិះហើយបែ​ជា​លួចពន្ធ និង​មិនព្រមបង់ពន្ធចូលរដ្ឋទៅវិញ។

-សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យមានស្មារតី​បង់ពន្ធជូនរដ្ឋ​តាមច្បាប់ដែលបានកំណត់។ ទន្ទឹមនឹងនឹងនោះ ​កម្លាំងប្រដាប់អាវុធមានតួនាទីសំខាន់ណាស់សម្រាប់កិច្ចការមួយនេះ។ សម្តេច បញ្ជាក់ថា “បើមានលុយទិញឡានហើយ សូម​ទុកលុយ​ដើម្បីបង់ពន្ធផង”។

-សម្តេចតេជោ នាយករដ្ឋមន្រ្តី បានប្រកាសថា ក្រោមកណ្តាប់ដៃដឹកនាំរបស់សម្តេច គឺគ្មាន​គោលនយោបាយណាមួយយកពន្ធដីស្រែ​ ឬដីចំការពីបងប្អូងប្រជាកសិករនោះឡើយ ខណៈគោល​នយោបាយបែបនេះ គឺបានចាប់ផ្តើមតាំងពីអំឡុងឆ្នាំ១៩៨០ មកម្ល៉េះ។

-សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ដរាបណាសម្តេចនៅដឹកនាំប្រទេស សម្តេច​នឹង​មិន​យកពន្ធ​ដីស្រែ​ពីកសិករឡើយ ។ បើនរណាហ៊ានយក សម្តេច​សូមដាក់បណ្តាសារ​ចំពោះ​ករណីនេះ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់ក្រសួងស្ថាប័ន ឲ្យផ្អាករាល់​គម្រោងដែលមិនទាន់​បាន​អនុម័ត និងអំពាវនាវដល់មន្ត្រីឲ្យមានការសន្សំសំចៃខ្ពស់ ព្រោះយើងត្រូវទុកថវិកា​ទាំងនោះ​ ដើម្បី​ចំណាយ​លើការទិញវ៉ាក់សាំងកូវីដ-១៩​ និងយុទ្ធនាការ​ប្រឆាំងកូវីដ-១៩ ព្រមទាំង​ផ្តល់ការគាំទ្រ​លើជីវភាពដល់ប្រជាពលរដ្ឋក្រីក្រ។

-សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ចំណូលរបស់ជាតិខ្ទង់ជាង ៤០០លានដុល្លារអាមេរិក​ក្នុង​មួយខែ គឺមិនគ្រប់លើចំណាយក្នុង​បរិបថ​កូវីដ-១៩នោះទេ ហើយយើងក៏ពិបាកទុកថវិកា​ខ្លះ​សម្រាប់​សន្សំ​បម្រុងទុកប្រើប្រាស់ផងដែរ។

-សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ក្រសួង ស្ថាប័ន សូមពិចារណាលើការចំណាយ​ចរន្ត​ដែលមិនចាំបាច់ និងមិនតម្រូវការ។ សម្តេច​សូមអង្វរ​ដ៏ទទូចឲ្យមើលព្រៃទាំង​មូល សូម​កុំមើល​ឈើ​តែមួយដើម។

-សម្តេចតេជោ បានអំពាវនាវហើយអំពាវនាវទៀត អ្នកណាក៏ដោយដែលមិនទាន់ មកបង់ពន្ធរថយន្ត​ប្រញាប់ប្រញាល់​មក​បង់ជាបន្ទាន់ ចាប់ពីពេលនេះតទៅ ​ហើយប្រសិនបើមិនព្រមបង់ទេ នឹង​បញ្ជាឲ្យ​រឹបអូស​រថយន្តនោះ​ដល់ផ្ទះតែម្តង ​ខណៈបច្ចុប្បន្ននៅសល់រថយន្តប្រមាណ ៥ពាន់គ្រឿងទៀតនោះ។

-សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ម្ចាស់រថយន្តអត់ពន្ធទាំងឡាយ សូមមេត្តាចេញមកបង់ពន្ធឲ្យបានគ្រប់ៗគ្នា ​ហើយក៏គ្មានការអនុគ្រោះពន្ធ ១០ភាគរយទៀតដែរ។ សម្តេចព្រមានថា “ប្រយ័ត្នគេទៅរឹបអូសឡានដល់ក្នុងផ្ទះ និងយកកម្ទេចចោល​ ដូចពេលកន្លងទៅ”។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋឲ្យបន្តប្រុងប្រយ័ត្នខ្ពស់​លើបញ្ហាកូវីដ-១៩ ទោះជាកូវីដ-១៩ បំប្លែងខ្លួនថ្មី អូមីក្រុង ​មិនបណ្តាលឲ្យមានបញ្ហាធ្ងន់ធ្ងរ​ច្រើន​ក៏ពិតមែន តែ​ករណីឆ្លងរីករាលប្រចាំថ្ងៃមានកម្រិតខ្ពស់ខ្លាំងណាស់។

-សម្តេចតេជោ ហ៊ុន សែន ព្រមានរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវចេះ​ធ្វើការ​សហការជាមួយស្ថាប័នដទៃ ជាពិសេសគឺករណីជ្រូកនេះតែម្តង ដោយ​នាពេល​កន្លងទៅ​រដ្ឋ​មន្រ្តី​ក្រសួងរូបនេះ បានធ្វើការតែឯងមិនចេះស្តាប់គេស្តាប់ឯង ដោយ​បណ្តោយ​ឲ្យ​ដំឡើង​ថ្លៃ​ស្រេច​តែចិត្ត ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ មាន​ការ​ថ្នាំងថ្នាក់​ជាដើមនោះ។

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm