អ៊ុយក្រែន និងអាមេរិក បើក«កិច្ចពិភាក្សាប្រកបដោយស្ថាបនា» លើការបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី

2025/12/06 04:47:28 pm        418

យោងតាមសេចក្តីថ្លែងការណ៍រួមដែលបានចេញដោយឡែកពីគ្នាដោយ លោក Umerov និងក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងថា ប្រេសិតពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានបើក «កិច្ចពិភាក្សាប្រកបដោយស្ថាបនា» ជាមួយអ្នកចរចាជាន់ខ្ពស់របស់អ៊ុយក្រែន លោក Rustem Umerov នៅទីក្រុង Miami រដ្ឋ Florida កាលពីថ្ងៃសុក្រ ទី៥ ខែធ្នូ។

សេចក្តីថ្លែងការណ៍ និយាយថា «ក្នុងរយៈពេលពីរថ្ងៃ ប្រេសិតពិសេសសម្រាប់សន្តិភាព លោក Steven Witkoff និងលោក Jared Kushner បានជួបជាមួយរដ្ឋមន្ត្រីក្រុមប្រឹក្សាសន្តិសុខនិងការពារជាតិអ៊ុយក្រែន លោក Rustem Umerov និងនាយសេនាធិការ ឧត្តមសេនីយ៍ Andriy Hnatov សម្រាប់កិច្ចពិភាក្សាប្រកបដោយស្ថាបនាលើការជំរុញមាគ៌ាដ៏គួរឱ្យទុកចិត្តឆ្ពោះទៅរកសន្តិភាពយូរអង្វែងនិងយុត្តិធម៌នៅក្នុងប្រទេសអ៊ុយក្រែន»។ ក្រុមនេះមានកិច្ចប្រជុំលើកទី៦ របស់ខ្លួនក្នុងរយៈពេលពីរសប្តាហ៍កន្លងទៅនេះ។

រដ្ឋមន្ត្រី លោក Umerov បានបញ្ជាក់ជាថ្មីថា អាទិភាពរបស់អ៊ុយក្រែនគឺការទទួលបានដំណោះស្រាយដែលការពារឯករាជ្យភាព និងអធិបតេយ្យភាពរបស់ខ្លួន ធានាបានសុវត្ថិភាពរបស់ប្រជាជនអ៊ុយក្រែន និងផ្តល់មូលដ្ឋានដ៏រឹងមាំសម្រាប់អនាគតប្រជាធិបតេយ្យដោយវិបុលភាព»។ 

ប្រភពដដែលបាននិយាយថា កិច្ចប្រជុំរបស់សហរដ្ឋអាមេរិក ដែលធ្វើឡើងនៅទីតាំងដែលពុំបានបង្ហាញនៅក្នុងទីក្រុង Miami ពុំមែនជាកិច្ចប្រជុំចរចាផ្លូវការដែលផ្តោតលើផែនការសន្តិភាពគាំទ្រដោយសហរដ្ឋអាមេរិកនោះទេ។ សេចក្តីថ្លែងការណ៍និយាយថា ភាគីទាំងពីរនឹងជួបប្រជុំគ្នាម្តងទៀតនៅថ្ងៃសៅរ៍ ទី៦ ខែធ្នូនេះ ដើម្បីបន្តជំរុញកិច្ចពិភាក្សា។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm