ប្រធានាធិបតីលីបង់ និងក្រុមហេសបូឡា ខ្វែងគំនិតគ្នាជុំវិញការពង្រីកកិច្ចចរចាជាមួយអ៊ីស្រាអែល

2025/12/06 12:19:06 pm        86

ប្រធានាធិបតីប្រទេសលីបង់កាលពីថ្ងៃសុក្រ ទី៥ ខែធ្នូ បានការពារការសម្រេចចិត្តរបស់លោកដើម្បីពង្រីកកិច្ចចរចាជាមួយអ៊ីស្រាអែល ជាមធ្យោបាយមួយដើម្បីបញ្ចៀសអំពើហិង្សាបន្ថែមទៀត ប៉ុន្តែប្រធានក្រុមប្រដាប់អាវុធហេសបូឡា បានចាត់ទុកវាថាវាជាកំហុសឆ្គង។

អ៊ីស្រាអែល និងលីបង់ ប្រទេសទាំងពីរនេះបានបញ្ជូនបេសកជនស៊ីវិលទៅកាន់គណៈកម្មាធិការយោធា ដើម្បីត្រួតពិនិត្យបទឈប់បាញ់របស់ខ្លួន ជាចំណាត់ការមួយឆ្ពោះទៅរកការទាមទាររបស់សហរដ្ឋអាមេរិកដែលមានរយៈពេលច្រើនខែមកហើយ ដែលប្រទេសទាំងពីរពង្រីកកិច្ចចរចា ស្របតាមរបៀបវារៈសន្តិភាពនៅតំបន់មជ្ឈិមបូព៌ារបស់លោកប្រធានាធិបតី Donald Trump ។

ប្រធានាធិបតី លោក ចូសេហ្វ អោន បានប្រាប់អ្នកតំណាងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមកធ្វើទស្សនកិច្ចថា ប្រទេសរបស់លោក «បានអនុម័តជម្រើសនៃការចរចាជាមួយអ៊ីស្រាអែល» ហើយ «គ្មានការត្រឡប់ក្រោយឡើយ»។

លោក អោន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រថា «ការចរចាទាំងនេះ ភាគច្រើនមានគោលបំណងបញ្ឈប់សកម្មភាពអរិភាពដែលធ្វើឡើងដោយអ៊ីស្រាអែលនៅលើទឹកដីលីបង់ ធានាបានការវិលត្រឡប់មកវិញរបស់ឈ្លើយសឹក កំណត់ពេលដកទ័ពចេញពីតំបន់ដែលបានចូលកាន់កាប់ និងដោះស្រាយចំណុចជម្លោះតាមបណ្តោយខ្សែបន្ទាត់ខៀវ» ដោយនិយាយសំដៅទៅលើខ្សែបន្ទាត់ដែលគូសផែនទីដោយអង្គការសហប្រជាជាតិបំបែកអ៊ីស្រាអែលចេញពីលីបង់។

ប៉ុន្តែការចរចាដែលបានពង្រីកនេះ ត្រូវបានរិះគន់ដោយក្រុមប្រដាប់អាវុធហេសបូឡា។ ប្រធានក្រុម លោក Naim Qassem បាននិយាយកាលពីរសៀលថ្ងៃសុក្រថា ការបញ្ជូនគណៈប្រតិភូស៊ីវិលទៅកាន់គណៈកម្មាធិការត្រួតពិនិត្យបទឈប់បាញ់គឺជា «កំហុសឆ្គង» ហើយបានជំរុញឱ្យរដ្ឋាភិបាលពិចារណាឡើងវិញនូវការសម្រេចចិត្តរបស់ខ្លួន។

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារគ្រោះមហន្តរាយធម្មជាតិនៅប្រទេសស្រីលង្កា បានកើនឡើងដល់ជាង ៦០០នាក់
2025/12/06 01:31:22 pm        1
ក្រុមអ្នកចរចាអាមេរិក និងអ៊ុយក្រែន ថា វឌ្ឍនភាពពិតប្រាកដឆ្ពោះទៅកាន់សន្តិភាពអាស្រ័យលើរុស្ស៊ី
2025/12/06 01:17:19 pm        1
បុគ្គលិកយោធា និងយានយន្តរបស់សហរដ្ឋអាមេរិក ចូលចតនៅឆ្នេរកោះព័រតូរីកូ
2025/12/06 01:14:54 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ប្រគល់វត្ថុអនុស្សាវរីយ៍​ដើម្បី​ជា​ការ​ដឹង​គុណ​ចំពោះ​កិច្ចខិតខំ​ប្រឹង​ប្រែង​របស់លោក Klein Norbert ជាបុគ្គលសំខាន់១រូប ក្នុងការបង្កើត​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា​នៅ​ទសវត្សរ៍ទី៩០

2025/12/06 01:49:30 pm
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារគ្រោះមហន្តរាយធម្មជាតិនៅប្រទេសស្រីលង្កា បានកើនឡើងដល់ជាង ៦០០នាក់
2025/12/06 01:31:22 pm
​ក្រុមការងារវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប ម្ចាស់ដាយ​ត្រី សហការ​ជាមួយ​គម្រោង​អច្ឆរិយភាពនៃទន្លេមេគង្គ បានលែងប្រភេទ​ត្រី​កំពុង​រងគ្រោះមួយចំនួន ចូលទៅក្នុងទន្លេសាបវិញ
2025/12/06 01:28:38 pm
​សម្តេច ម៉ែន សំអន រំឭកពីប្រវត្តិ នៃការបង្កើតរណសិរ្ស ២ធ្នូ និងដំណើរឆ្ពោះទៅការសង្រ្គោះជាតិ ក្នុង​ឱកាសសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តសៀមរាប
2025/12/06 01:23:08 pm
​ក្រុមអ្នកចរចាអាមេរិក និងអ៊ុយក្រែន ថា វឌ្ឍនភាពពិតប្រាកដឆ្ពោះទៅកាន់សន្តិភាពអាស្រ័យលើរុស្ស៊ី
2025/12/06 01:17:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/06 07:12:56 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/03 03:30:42 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/05 07:14:19 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am