ឯកឧត្តម លី ណារុន ដឹកនាំប្រជុំពិនិត្យលទ្ធផលការងារប្រចាំឆ្នាំវិស័យអភិវឌ្ឍន៍ជនបទ ក្នុង​ខេត្តពោធិ៍សាត់

2025/12/06 07:28:01 pm        159

កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ណារុន រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់​ខ្ពស់​ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញ​ជា​អធិបតី​ដឹក​នាំ​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផលការងារប្រចាំ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ របស់​មន្ទីរ​អភិវឌ្ឍន៍​ជន​បទខេត្តពោធិ៍សាត់ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ដោយមាន​ការ​អញ្ជើញចូលរួមពី ឯកឧត្តម លឹម សុខតូ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក ធីម សុធារ៉ា ប្រធានមន្ទីរ លោក-លោកស្រីតំណាងអង្គការដៃគូរអភិវឌ្ឍន៍ លោកអនុប្រធានមន្ទីរ លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សរុបចំនួន ៣៥នាក់ ។

ក្រោយពីមតិស្វាគមន៍របស់លោក ធីម សុធារ៉ា ប្រធានមន្ទីរ និងបទបង្ហាញស្តីពី របាយការណ៍វឌ្ឍនភាពការងារប្រចាំឆ្នាំ២០២៥ ដោយលោក គង់ រតនៈ ប្រធានការិយាល័យផែនការ និងស្ថិតិ និងមតិចូលរួមរបស់អង្គប្រជុំរួចមក ឯកឧត្តម លឹម សុខតូ អភិបាលរង បានមានប្រសាសន៍ អបអរសាទរចំពោះលទ្ធផលវិជ្ជមាននៃវឌ្ឍនភាពការងារ ដែលមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់សម្រេចបាន ជាចំណែកយ៉ាងសំខាន់ជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទ ។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលរងខេត្ត បានថ្លែងអំណរគុណដល់ក្រសួងអភិវឌ្ឍន៍ជនបទដែលបានជម្រុញ ដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អង្គការដៃគូរ អាជ្ញាធរមូលដ្ឋាននិងភាគីពាក់ព័ន្ធទាំងអស់ ធ្វើឲ្យខេត្តពោធិ៍សាត់ទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) ទទ្ទឹមនេះឯកឧត្តមសូមឲ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អង្គការដៃគូរ អាជ្ញាធរមូលដ្ឋាននិងភាគីពាក់ព័ន្ធទាំងអស់ត្រូវបន្តសហការគ្នាលើការងារអនាម័យនិងទឹកស្អាតជនបទ ដើម្បីឲ្យខេត្តពោធិ៍សាត់ឈានក្លាយទៅជាខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ឲ្យបានមុនឆ្នាំ២០២៧ ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ណារុន មានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយសមត្ថភាពខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ចេញគោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនា ៥ គឺ «កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព» និងមានអាទិភាពគន្លឹះចំនួន ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ក្នុងគោលដៅប្រែក្លាយកម្ពុជាជាប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ ឯកឧត្តមបណ្ឌិត បន្ថែមថា ឈរលើស្មារតីនេះ ក្រសួងអភិវឌ្ឍន៍ជនបទ នឹងបន្តអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទឆ្នាំ២០២៤-២០២៨ ដោយឈរលើទស្សនៈវិស័យ នៃគោលនយោបាយ «កសាងតំបន់ជនបទកម្ពុជា ប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន ទាំងផ្នែកសេដ្ឋកិច្ច សង្គមនិងវប្បធម៌» សំដៅធានាបាននូវប្រាក់ចំណូលគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាពកាន់តែប្រសើរឡើង។ ដើម្បីសម្រេចបាននូវគោលនយោបាយ និងគោលបំណង នៃគោលនយោបាយខាងលើ ក្រសួងអភិវឌ្ឍន៍ជនបទ បានកំណត់នូវយុទ្ធសាស្ត្រអាទិភាពចំនួន៥គឺ៖

*ទី១៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ប្រកបដោយភាពធន់

*ទី២៖ លើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទ

*ទី៣៖ អភិវឌ្ឍសហគមន៍ជនបទ ឌីជីថល និងចលនាភូមិគំរូ

*ទី៤៖ ពិពិធកម្មសេដ្ឋកិច្ចជនបទ និងនវានុវត្តន៍ការងារ

*ទី៥៖ ពង្រឹងស្ថាប័នតាមរយៈការរៀបចំគោលនយោបាយហិរញ្ញវត្ថុ ឌីជីថល និងសហប្រតិបត្តិការ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        135
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        93
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm