តម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់ពីកម្ពុជាតបណ្តាញប្រព័ន្ធអ៊ីនធឺណិតពីហុងកុង

2025/12/06 07:41:24 pm        421

តម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់​ពី​ប្រទេស​កម្ពុជា​ត​បណ្ដាញ​ប្រព័ន្ធ​អ៊ីន​ធឺណិត​ពី​ហុង​កុង​ត្រង់​ឆ្ពោះ​មក​កម្ពុជា និងគុណភាពកាន់តែល្អ។ ហើយនេះ គឺជាគោល​នយោបាយ​សេដ្ឋកិច្ច​សង្គម​ឌីជីថល​របស់រាជរដ្ឋាភិបាល។

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ​២០២៥ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវេទិកាអភិបាលអ៊ីនធឺណិតកម្ពុជា ឆ្នាំ​២០២៥។ ពិធី​នេះរៀ​បចំធ្វើឡើង នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

នៅ​ក្នុង​អង្គពិធី ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានថ្លែងថា កន្លងទៅ​ប្រ​ទេស​ជិតខាង​ចង់​ផ្តាច់​អ៊ីនធឺណេត​បិទ​ដង្ហើមយើង ដែលកាលពីមុននាំចូលសេវាអ៊ីនធឺណេតពីប្រទេសនោះប្រមាណ​ ៥០ភាគរយ តែប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច មិនឲ្យ​ប្រទេស​ជិត​ខាង​គំរាម​គំហែង​អធិបតេយ្យ​អ៊ីនធឺណេតបាននោះឡើយ ដោយរហូតមកដល់ពេលនេះ សេវាអ៊ីនធឺណេត​នៅក្នុង​ប្រទេស​កម្ពុជា​ដំណើរជាធម្មតា។ ឯកឧត្តមបណ្ឌិតបានបន្តថា បន្ទាប់ពីប្រទេសកម្ពុជា​តបណ្តាញ​ប្រព័ន្ធ​អ៊ីន​ធឺណេត​មួយខ្សែរទៀតពីហុងកុងឆ្ពោះមកប្រទេសកម្ពុជា នឹងធ្វើឲ្យតម្លៃសេវាអ៊ីន​ធឺណេត​ទាប​ជាង​ពេ​ល​នេះ និងគុណភាពកាន់តែប្រសើរ។ ការណ៍នេះ គឺជាគោល​នយោបាយ​សេដ្ឋកិច្ច​សង្គម​ឌីជីថល​របស់រាជរដ្ឋាភិបាល។

យុវជនបានលើកឡើងដែរថា អ៊ីនធឺណេតមានសារៈសំខាន់ណាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ និង​ការ​សិក្សា​ស្រាវជ្រាវឯកសារផ្សេងៗ។ លើសពីនេះ យុវជនទាំងនោះបង្ហាញ​អារម្មណ៍​រីក​រាយ​ដែល​បាន​ចូល​រួម​ក្នុង​វេទិកាអភិបាលអ៊ីនធឺណិតកម្ពុជាឆ្នាំ២០២៥ ដោយទទួលបាន​ចំណេះដឹ​ង​ជា​ច្រើន​ពាក់​ព័ន្ធ​បច្ចេកវិទ្យា។

គួរបញ្ជាក់ដែរថា វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ឆ្នាំ២០២៥ ត្រូវបាន​រៀប​ចំ​ឡើង​ក្រោម​ប្រធាន​បទ «ការកសាងសង្គមឌីជីថលកម្ពុជា ប្រកបដោយបរិយាបន្ន (Building Cambodia's Inclusive Digital Society)» ដោយបានផ្តោតជាពិសេសសម្រាប់កំណើន និងស្ថិរភាព​របស់​ប្រទេស​កម្ពុជារួមមានដូចជា៖ សុវត្ថិភាពអនឡាញក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI),ការ​តភ្ជាប់​អ៊ីន​ធឺណិតជាសកល និងប្រកបដោយអត្ថន័យ និងការពង្រឹង​សមត្ថភាព​យុវជន​សម្រាប់​អនាគត​ឌីជីថលជាដើម៕ អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm