ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត គូស​បញ្ជាក់​ពី​ចំណុច​អាទិភាព​សំខាន់ៗ​ចំនួន៥ សម្រាប់​ធ្វើការ​​ពិភាក្សា​​ក្នុងវេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា

2025/12/06 08:00:27 pm        267

នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរ​គម​នាគមន៍​ បានអញ្ជើញជាអធិបតីបើក វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥ ក្រោម​ប្រធាន​បទ “ការកសាងសង្គមឌីជីថលកម្ពុជា ប្រកបដោយបរិយាបន្ន (Building Cambodia’s Inclusive Digital Society)” ដែលជាព្រឹត្តិការណ៍អមក្នុង វេទិការដ្ឋាភិបាលឌីជីថល ពិព័រណ៍​បច្ចេក​វិទ្យា​ឌីជីថល និងព្រឹត្តិការជាតិ-អន្តរជាតិពាក់ព័ន្ធ។

ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ ពុធ្ធិវុធ រដ្ឋ​លេខា​ធិការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរ​គម​នាគមន៍ លោកស្រី Esther McFarlane មន្ត្រីទទួលបន្ទុកការិយាល័យ អង្គការ​យូណេស្កូ​ប្រចាំ​នៅ​ភ្នំពេញ លោក ធី ទ្រី នាយកប្រតិបត្តិ/និពន្ធនាយក អង្គការទិន្នន័យអំពីការអភិវឌ្ឍ កម្ពុជា (ODC)​ លោក Chengetai Masango ប្រធានការិយាល័យ លេខា​ធិការ​ដ្ឋាន​អង្គ​ការ​សហ​ប្រជា​ជាតិ ​(UN) នៃវេទិកាអភិបាលកិច្ចអ៊ីនធឺណិត និង ឯកឧត្តម លោកជំទាវ ជាថ្នាក់​ដឹកនាំ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ តំណាងមកពីភាគីពាក់ព័ន្ធទាំងស្ថាប័នរដ្ឋ វិស័យឯកជន សង្គម​ស៊ីវិល ​និងដៃគូអភិវឌ្ឍន៍ជាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ គូស​បញ្ជា​ក់​ពី​ចំណុច​អាទិភាព​សំខាន់​ៗមួយចំនួនសម្រាប់ការពិភាក្សារបស់វេទិកាដូចជា៖

១. ការអភិវឌ្ឍក្របខ័ណ្ឌគោលនយោបាយរហ័សរហួន ដើម្បី​ទាញ​យក​អត្ថ​ប្រយោជន៍​ពី​បច្ចេក​វិទ្យា​ថ្មី​ៗ​ដូចជាបញ្ញាសិប្បនិម្មិត ខណៈពេលដែល​គ្រប់​គ្រង​ហានិភ័យ​ដែល​ទាក់​ទង​នឹង​ភាព​ឯកជន​នៃ​ទិន្នន័យ សន្តិសុខតាមអ៊ីនធឺណិត និងភាពសុខដុមរមនាក្នុងសង្គមប្រកបដោយប្រសិទ្ធភាព។

២. ការលើកកម្ពស់ការដាក់បញ្ចូល និងអក្ខរកម្មឌីជីថល ដើម្បីធានាថាប្រជាពលរដ្ឋទាំងអស់ ជា​ពិសេស​យុវជន ស្ត្រី និងអ្នកដែលនៅតំបន់ជនបទ អាចចូលប្រើ ប្រើប្រាស់ និងបង្កើត​តម្លៃ​តាម​រយៈ​ឧបករណ៍ឌីជីថល ដោយមិន​​ទុក​នរណា​ម្នា​ក់​ឱ្យ​នៅ​ខាង​ក្រោយ​ក្នុង​ការ​ផ្លាស់​ប្តូរ​ឌីជីថល​ឡើយ។​

៣. ពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីសម្រប​សម្រួល​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​សន្តិសុខ​តាម​អ៊ីន​ធឺណិត ប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំតាមអ៊ីនធឺណិត និងខ្លឹមសារខុសច្បាប់ និង​កសាង​បរិយាកាស​ឌីជីថលដែលគួរឱ្យទុកចិត្ត។

៤. លើកកម្ពស់នវានុវត្តន៍ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដោយកសាង​លើ​សមិទ្ធ​ផល​ជាតិ​ថ្មី​ៗ​ក្នុង​ការ​ត្រួត​ពិនិត្យបទប្បញ្ញត្តិ ខ្សែកាបអុបទិកក្រោមដី និងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ទំនើប ដើម្បី​បង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការរីកចម្រើន។

៥. ពង្រឹងយុវជនជាអ្នកដឹកនាំឌីជីថល តាមរយៈគំនិតផ្តួចផ្តើមដូចជា Youth IGF ដែល​ទើប​នឹង​បង្កើត​ថ្មី ​ដោយធានា​ថា​មនុស្ស​ជំនាន់​ក្រោយ​គឺជាស្ថា​បត្យ​ករ​នៃ​គោល​នយោបាយ​ឌីជីថល​ដែល​នឹង​កំណត់​អនាគត​របស់ពួកគេ។

ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវការទុកចិត្តយ៉ាងមុតមាំថា បាន​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​ចូលរួមពិភាក្សា និងផ្លាស់ប្តូរទស្សនៈឱ្យបានផុលផុស សម្រាប់ជា​ទុនក្នុង​ការ​កសាង​អនាគត​ឌីជីថល​រួម​គ្នា។​ ជាពិសេស យកឱកាសនេះបង្កើតបណ្តាញទំនាក់ទំនង និងកសាងភាព​ជាដៃគូ​ឱ្យ​កាន់តែ​ស៊ី​ជម្រៅនិងទូលំទូលាយបន្ថែមទៀត ដើម្បីរួមគ្នាសម្រេចសមិទ្ធផលបន្ថែមទៀតជូនជាតិ និង​ប្រជាជនរបស់ខ្លួន។

សូមជម្រាបជូនថា វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥ ត្រូវបានរៀបចំឡើង​ដោយ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ អង្គការយូណេស្កូ (UNESCO) អង្គការ Open Development Cambodia (ODC) និង បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ដោយ​ផ្តោត​ជាពិសេសសម្រាប់កំណើន និងស្ថិរភាពរបស់ប្រទេសយើងរួមមានដូចជា៖ សុវត្ថិភាព​អន​ឡាញ​ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI) -ការតភ្ជាប់អ៊ីនធឺណិតជាសកល និងប្រកប​ដោយ​អត្ថន័យ​ -ការពង្រឹងសមត្ថភាពយុវជនសម្រាប់អនាគតឌីជីថល៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        141
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        96
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង

2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm