ប្រទេសអារ៉ាប់ និងមូស្លីម ប្រឆាំងផែនការបើកឡើងវិញទីក្រុង Rafah តែមួយច្រករបស់អ៊ីស្រាអែល

2025/12/06 08:13:00 pm        232

រដ្ឋមន្ត្រីការបរទេសមកពីប្រទេសអារ៉ាប់និងមូស្លីមជាច្រើនប្រទេស កាលពីថ្ងៃសុក្របានសម្តែងការព្រួយបារម្ភរបស់ខ្លួនចំពោះការនិយាយលើកឡើងកាលពីពេលថ្មីៗរបស់អ៊ីស្រាអែលដែលបង្ហាញថាច្រកទីក្រុង Rafah នឹងត្រូវបានបើកឡើងវិញតែមួយច្រកប៉ុណ្ណោះ ដើម្បីផ្ទេរប្រជាជនតំបន់ហ្កាហ្សាចូលទៅក្នុងប្រទេសអេហ្ស៊ីប។

នៅក្នុងសេចក្តីថ្លែងការណ៍រួម រដ្ឋមន្ត្រីការបរទេសមកពីអារ៉ាប់រួម អេហ្ស៊ីប ហ្ស៊កដានី ឥណ្ឌូនេស៊ី ប៉ាគីស្ថាន ទួរគី អារ៉ាប៊ីសាអ៊ូឌីត និងប្រទេសកាតា បានបដិសេធបំណងណាមួយដើម្បីបណ្តេញប្រជាជនប៉ាឡេស្ទីនដោយបង្ខំ ហើយបានអំពាវនាវឱ្យប្រកាន់ខ្ជាប់ចំពោះផែនការដែលស្នើឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដែលពួកគេបាននិយាយថា តម្រូវឱ្យច្រក Rafah នៅតែបើកចំហក្នុងទិសដៅទាំងពីរដើម្បីធានាបានសេរីភាពនៃការធ្វើដំណើរសម្រាប់ប្រជាជនតំបន់ហ្កាហ្សា។

សេចក្តីថ្លែងការណ៍ បានសង្កត់ធ្ងន់ថាផែនការនេះ មានគោលបំណងអនុញ្ញាតឱ្យប្រជាជនប៉ាឡេស្ទីន ស្នាក់នៅតែលើដែនដីរបស់ពួកគេ និងចូលរួមក្នុងការកសាងតំបន់របស់ពួកគេឡើងវិញ ខណៈស្តារស្ថិរភាព និងធ្វើឲ្យប្រសើរស្ថានភាពមនុស្សធម៌។ រដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តបទឈប់បាញ់ ការបន្ធូរបន្ថយទុក្ខលំបាករបស់ជនស៊ីវិល ការធានាបានដំណើការមនុស្សធម៌ដោយគ្មានការរឹតត្បិត និងការចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ និងកសាងឡើងវិញជាដំបូង។ អ៊ីស្រាអែល បានប្រកាសកាលពីថ្ងៃពុធសប្តាហ៍នេះថា ខ្លួននឹងបើកច្រកឆ្លងកាត់ឡើងវិញក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីខែតុលាជាមួយក្រុមហាម៉ាស ប៉ុន្តែបាននិយាយថា ខ្លួននឹងដំណើរការតែមួយច្រកប៉ុណ្ណោះ ដោយអនុញ្ញាតឱ្យប្រជាជនប៉ាឡេស្ទីនចាកចេញពីតំបន់ហ្កាហ្សា ប៉ុន្តែមិនអាចត្រឡប់មកវិញបានទេ។ រដ្ឋាភិបាលអេហ្ស៊ីបបានច្រានចោលការសម្របសម្រួលជាមួយអ៊ីស្រាអែលលើការបើកច្រកឆ្លងកាត់បែបនេះឡើងវិញ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        107
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        100
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm