
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា នៅឆ្នាំ២ ០២១ កន្លងទៅ កម្ពុជាបានជួបនូវវិបត្តិជំងឺកូវីដ-១៩ ដូចបណ្ដាប្រទេសនានាក្នុងសកលលោកផង និង ប្រឈមនឹងសកម្មភាពបង្កចលាចលក្នុងសង្គមប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ផង ប៉ុន្តែត្រូវបានអាជ្ញាធរទប់ស្កាត់បានទាន់ពេលវេលា ប្រកបដោយភាពជោគជ័យ។
ក្នុងពិធីបិទសន្និបាតពិនិត្យលទ្ធផលការងាឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលការណ៍ វិធានការនានា បានទាន់ពេលវេលា និងមានប្រសិទ្ធភាពក្នុងការគ្រប់គ្រង ឆ្លើយតបចំពោះជំងឺរាតត្បាតជាសកលកូវីដ-១៩ ដើម្បីសង្គ្រោះការពារអាយុជីវិតប្រជាជន និងពុះពារជម្នះដោះស្រាយបញ្ហាប្រឈមនានា មកពីវិបត្តិជំងឺនេះ ហើយបានទប់លំនឹងជីវភាពរស់នៅរបស់ប្រជាពល រដ្ឋបានល្អប្រសើរ និងបានបើកប្រទេសឲ្យដំណើរការពេញលេញលើគ្រប់វិស័យ។
សម្ដេចបានបន្តថា ក្នុងបរិបទនៃជំងឺកូវីដ-១៩ កងកម្លាំងនគរបាលជាតិបានបង្កើនកិច្ចសហការជាមួយក ងកម្លាំង មានសមត្ថកិច្ចនានា និងគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ការពារបាននូវសន្តិសុខ បានទប់ស្កាត់ក្រុមប្រឆាំងជ្រុលនិយម និងពួកអគតិនានា ទាំងក្នុងនិងក្រៅប្រទេស ដែលប៉ុនប៉ងធ្វើសកម្មភាពផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
សម្ដេចក្រឡាហោមបញ្ជាក់បន្ថែមថា ទន្ទឹមនឹងនេះ ការគ្រប់គ្រងជនបរទេស ក៏បានខិតខំប្រឹងប្រែងអ នុវត្តវិធានការ ក្នុងការគ្រប់គ្រងការចេញចូលប្រទេស ការគ្រប់គ្រងការស្នាក់នៅក្នុងប្រទេស ដើម្បីបង្ការទប់ស្កាត់បណ្ដាញភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ជនបរទេសដែលពាក់ព័ន្ធបទល្មើសនានា ដោយការស្នាក់នៅមិនស្របច្បាប់ បានចាត់វិធានការស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន៕
ដោយ៖ បាន សុខរិទ្ធ