មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិរបស់ប្រទេសស្រី លង្កា បាននិយាយ កាលពី ថ្ងៃសុក្រថា ចំនួនអ្នកស្លាប់ក្នុងគ្រោះមហន្តរាយអាកាសធាតុធ្ងន់ធ្ងរបណ្ដាលមកពីព្យុះស៊ីក្លូន Ditwah បានកើនឡើងដល់៦០៧នាក់ហើយ ខណៈមនុស្ស២១៤នាក់ផ្សេងទៀត នៅតែបាត់ខ្លួន ។
មជ្ឈមណ្ឌលខាងលើនិយាយថា មនុស្សជាង២លាននាក់ មកពី៥៨៦.៤៦៤គ្រួសារ ត្រូវបានរងផលប៉ះពាល់ទូទាំងប្រទេស ដោយបន្ថែមថា ផ្ទះសម្បែងចំនួន៤.១៦៤ខ្នង ត្រូវបានបំផ្លាញ និង ៦៧.៥០៥ខ្នងផ្សេងទៀត ត្រូវបានរងការខូចខាតដោយផ្នែក។
ជាមួយគ្នានោះ ក្រសួងឧតុនិយមរបស់ប្រទេសនេះ បាននិយាយថា ភ្លៀងធ្លាក់នៅតាមតំបន់មួយចំនួន របស់ប្រទេសនេះ នឹងកាន់តែខ្លាំងចាប់ពីថ្ងៃទី៩ដល់១១ធ្នូ ដោយសារតែលក្ខខណ្ឌភ្លៀងរដូវមូសុង ។
វិទ្យាស្ថានស្រាវជ្រាវ និងកសាងជាតិ របស់ប្រទេសនេះ ក៏បានចេញការព្រមានពីបំណាក់ដីកម្រិតទី៣ផងដែរ ចំពោះតំបន់មួយចំនួន នៅក្នុងស្រុក Kandy ស្រុក Kegalle ស្រុក Kurunegala ស្រុក Matale និងស្រុក Nuwara Eliya៕


