សមត្ថកិច្ចចម្រុះឃាត់ខ្លួនជនសង្ស័យចំនួន ៩នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅខណ្ឌឫស្សីកែវ

2025/12/06 04:49:50 pm        216

ជនសង្ស័យចំនួន៩នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ នៅផ្ទះលេខ១៤ ផ្លូវលេខ ១៣ ស្ថិតក្នុងបុរីពិភពថ្មីផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រ ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញក្រោមការសង្ស័យថាមានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ និងមន្ត្រីជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានដឹកនាំប្រតិបត្តិការនេះ នៅថ្ងៃទី០៦ខែធ្នូ ឆ្នាំ២០២៥ ដោយបានចុះត្រួតពិនិត្យនៅទីតាំងសង្ស័យ ហើយឈានទៅឃាត់ខ្លួនជនសង្ស័យខាងលើ ក្រោយពីពួកគេធ្វើសកម្មភាពលួចយកព័ត៌មានពីគណនីធនាគាររបស់ជនរងគ្រោះជាច្រើននាក់ និងក្លែងបន្លំឯកសារអត្តសញ្ញាណដើម្បីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានគោលដៅទៅប្រទេសផ្សេងៗ។

ក្នុងចំណោមជនសង្ស័យទាំង០៩នាក់ មានជនជាតិកូរ៉េខាងត្បូងចំនួន០៧នាក់(ស្ត្រី០២នាក់) និងជនជាតិខ្មែរ ចំនួន០២នាក់ ជាអ្នកបើកបររថយន្ត។ ជាមួយគ្នានេះ សមត្ថកិច្ច ក៏បានរឹបអូសសម្ភារៈជាវត្ថុតាងរួមមាន កុំព្យូទ័រយួរដៃ Laptop ចំនួន០៦គ្រឿង , កុំព្យូទ័រ All in one ចំនួន០៤គ្រឿង , ម៉ូនីទ័រ ចំនួន០៦គ្រឿង , iPad ចំនួន០៨គ្រឿង រួមជាមួយ ឯកសារក្លែងបន្លំដែលមានត្រារបស់ស្ថាប័នពន្ធដារកូរ៉េ, រូបភាពអីវ៉ាន់ផ្សេងៗ, រូបភាពបង្កើតបណ្ណសម្គាល់ក្លែងក្លាយ និងខ្លឹមសារអត្ថបទ ( script) សម្រាប់និយាយឆ្លើយឆ្លងជាមួយភ្ញៀវផងដែរ។

ក្រោយការបង្រ្កាបនេះ សមត្ថកិច្ចជំនាញបច្ចុប្បន្នកំពុងសហការជាមួយ ភាគីពាក់ព័ន្ធ ក្នុងការបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅវែកមុខ និងចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោងនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ចំណែកឯទីតាំងខាងលើត្រូវបានបិទបណ្តោះអាសន្ន។

‎សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕

អត្ថបទដែលទាក់ទង

ពិព័រណ៍ការងារនៅស្រុកសូទ្រនិគម នាំយកឱកាសការងារជាង១ម៉ឺនកន្លែង ព័ត៌មាន​ពី​អត្ថ​ប្រយោជន៍​ ប.ស.ស. និង​ការ​បណ្តុះបណ្តាលជំនាញបច្ចេកទេសដោយឥតគិតថ្លៃ សម្រាប់​បង​ប្អូន​​​អតីត​ពលករ​មកពី​ប្រទេសថៃ
2025/12/06 05:46:22 pm        2
ក្រសួងប្រៃសណីយ៍ អង្គការ UNESCO និង CADT ប្រកាស​​ជា​ផ្លូវ​ការ​នូវ​ការ​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​អនុសាសន៍វាយតម្លៃការអភិវឌ្ឍអ៊ីនធឺណិតនៅកម្ពុជា
2025/12/06 05:36:53 pm        1
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយ​ជូនកង​កម្លាំង​ឈរជើងនៅជួរមុខតាមបណ្តោយព្រំដែន ខេត្តព្រះវិហារ
2025/12/06 05:24:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពិព័រណ៍ការងារនៅស្រុកសូទ្រនិគម នាំយកឱកាសការងារជាង១ម៉ឺនកន្លែង ព័ត៌មាន​ពី​អត្ថ​ប្រយោជន៍​ ប.ស.ស. និង​ការ​បណ្តុះបណ្តាលជំនាញបច្ចេកទេសដោយឥតគិតថ្លៃ សម្រាប់​បង​ប្អូន​​​អតីត​ពលករ​មកពី​ប្រទេសថៃ

2025/12/06 05:46:22 pm
​ក្រសួងប្រៃសណីយ៍ អង្គការ UNESCO និង CADT ប្រកាស​​ជា​ផ្លូវ​ការ​នូវ​ការ​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​អនុសាសន៍វាយតម្លៃការអភិវឌ្ឍអ៊ីនធឺណិតនៅកម្ពុជា
2025/12/06 05:36:53 pm
​ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយ​ជូនកង​កម្លាំង​ឈរជើងនៅជួរមុខតាមបណ្តោយព្រំដែន ខេត្តព្រះវិហារ
2025/12/06 05:24:50 pm
​ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី និង​ប្រជា​ពលរដ្ឋ​ស្រុកពោធិ៍រៀង ខេត្តព្រៃវែង
2025/12/06 05:17:48 pm
​មន្រ្តីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បន្តចុះត្រួតពិនិត្យដកពិសោធន៍ការប្រើប្រាស់ប្រព័ន្ធ FPCS សម្រាប់​ជន​បរទេសក្នុងខេត្តកោះកុង
2025/12/06 05:11:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/06 07:12:56 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/03 03:30:42 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/05 07:14:19 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am