មន្រី្តជំនាញក្រសួងវប្បធម៌ ចុះបោះបង្គោលការពារបុរាណដ្ឋាន ក្នុងស្រុកកណ្តាលស្ទឹង

2022/02/24 04:23:08 am        214

កណ្ដាល៖​​ដើម្បីបុព្វហេតុ ការពារថែរក្សាបុរាណដ្ឋាន មន្រី្តជំនាញក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរពាក់ព័ន្ធ បានចុះបង្គោលការពារបុរាណដ្ឋាន លើទួលព្រៃព្រះវិហារ នៅឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២២នេះ។

សកម្មភាពចុះបង្គោលការពារបុរាណដ្ឋានខាងលើនេះ ដោយមានការចង្អុលបង្ហាញពីលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ដូច្នេះលោក វឿន វុទី្ធ ប្រធាននាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវតិ្តសាស្រ្ត និងមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ ដូចជានគរបាលការពារបេតិកភណ្ឌខេត្តកណ្តាល នគរបាលប៉ុស្តិ៍ អភិបាលរងស្រុក មេឃុំ មេភូមិ ប្រធានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល ធ្វើឡើងក្នុងគោលបំណងការពារបុរាណដ្ឋាន ដោយធ្វើការបោះបង្គោលដែនរក្សាការពារក្នុងទំហំផ្ទៃដីជាង៤០០០ម៉ែត្រការ៉េ និងដើម្បីបើកផ្លូវឲ្យប្រជាជនធ្វើការអភិវឌ្ឍនៅជុំវិញទីទួលព្រៃព្រះវិហារនេះផងដែរ។ ព្រោះបុរាណដ្ឋាន គឺមានដូចជាគ្រឹះប្រាសាទ ទួលកប់ខ្មោច ទួលគោរពបូជា និងមនុស្សសម័យមុនតាំងទីលំនៅ។ ដូច្នេះប្រជាជនគ្រប់រូបត្រូវថែរក្សាសម្បតិ្តវប្បធម៌ទាំងអស់នេះ សម្រាប់ទុកជាភស្តុតាង។ 

សូមបញ្ជាក់ផងដែរថា សមិទ្ធផលការងារឆ្នាំ២០២១ ដែលនាយកដ្ឋានសម្រេចបាន រួមមានការបោះបង្គោលការពារ នៅខេត្តកំពង់ឆ្នាំង ខេត្តស្ទឹងត្រែង ខេត្តស្វាយរៀង និងខេត្តក្រចេះ បានចំនួន៥៣ស្ថានីយ, ចុះពិនិត្យផ្ទៀងផ្ទាត់ កំណត់ទំហំដែនការពារ និងនិយាមការស្ថានីយបុរាណ បានចំនួន២៨ស្ថានីយ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ(កំពុងធ្វើប្លង់ដែនការពារ និងសលាកបត្រ), ចុះកំណាយស្រាវជ្រាវបុរាណដ្ឋាន តំបន់អ្នកតាធំ នៅភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងគម្រោងវិភាគវត្ថុសិល្បៈ បានមកពីកំណាយនៅខេត្តពោធិ៍សាត់ បានបញ្ចប់ការលាងសម្អាត និងកំពុងបិទផ្គុំបំណែកសមុច្ច័យ។ ដោយឡែកការងារផ្សព្វផ្សាយ ចុះពិនិត្យ និងផ្ទៀងផ្ទាត់ កំណត់ទីតាំងស្ថានីយបុរាណដែលប្រឈមបានចំនួន២៨៧ស្ថានីយ, ការផលិតបង្គោលសម្រាប់បោះការពារស្ថានីយបុរាណដែលប្រឈមបានចំនួន២៨៨បង្គោល, ការធ្វើកំណាយសង្រ្គោះស្ថានីយបុរាណដែលប្រឈម បានចំនួន៥ស្ថានីយ និងការផ្សព្វផ្សាយច្បាប់ និងបទដ្ឋានគតិយុតិ្ត ស្តីពីកិច្ចការពារបេតិកភណ្ឌបានចំនួន៤ស្រុក-ក្រុង ដោយធ្វើការផ្សព្វផ្សាយនៅសាលាស្រុក និងលើទីតាំងស្ថានីយផ្ទាល់៕អត្ថបទ៖រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm