ពលរដ្ឋក្នុងសង្កាត់វាលវង់ ជាង៦០០នាក់ បានទទួលអំណោយរបស់ សប្បុរសធម៌

2025/12/07 05:43:09 pm        371

ភ្នំពេញ ៖ ពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានសង្កាត់វាលវង់ ខណ្ឌ៧មករា ជាង៦០០នាក់ បានទទួលអំណោយរបស់សប្បុរសធម៌ របស់លោកឧកញ៉ាបណ្ឌិត ចិត្រ សេរីសុភ័ក្រ្ត និងលោកជំទាវបណ្ឌិត។

នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥នេះ លោក សេង ជី ចៅសង្កាត់វាលវង់ និងក្រុមការងារ ធ្វើការចែកអំណោយ របស់លោកឧកញ៉ាបណ្ឌិត ចិត្រ សេរីសុភ័ក្រ្ត និងលោកជំទាវបណ្ឌិត ,លោក គង់ ភិរម្យ និងលោកជំទាវ លីម ស្រីស្រស់ ចែកជូនដល់ពលរដ្ឋ ជាង៦០០នាក់ រស់នៅក្នុងមូលដ្ឋានសង្កាត់។

កម្មវិធីសប្បុរសធម៌នេះ ដោយមានការយកចិត្តទុកដាក់ពី អាជ្ញាធរមូលដ្ឋាន គិតគូដល់ប្រជាពលរដ្ឋ ចាស់ជរា និងមានភាពខ្វះខាត ចែកជូននៅអំណោយរបស់សប្បុរសធម៌ ដល់ពលរដ្ឋ ក្នុងម្នាក់ៗ ទទួលបានរួមមានថវិកា មួយចំនួន និងអាហារសម្រន់ កាហ្វេ បាយប្រអប់ នំចំណី ជាដើម។

ក្នុងពិធីនេះដែរ លោក សេង ជី ចៅសង្កាត់វាលវង់ បានលើកឡើងផងដែរ ក្នុងនាមអាជ្ញាធរមូលដ្ឋានតែងគិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានជារឿងសំខាន់ ដោយមានការណែនាំពីថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ មិនត្រូវទុកឲ្យពលរដ្ឋណាម្នាក់លំបាក រស់នៅដោយអត់អាហារនោះឡើយ។ នេះសបញ្ជាក់ថា ស្ថិតនៅក្រោមម្លប់សន្តិភាព និងកាយវិការរបស់ លោកឧកញ៉ាបណ្ឌិត ចិត្រ សេរីសុភ័ក្រ្ត និងលោកជំទាវបណ្ឌិត តែងតែផ្ដល់សប្បុរសធម៌ ដល់ប្រជាពលរដ្ឋ ដែលខ្វះខាត ជាប្រចាំផងដែរ។ សូមបញ្ជាក់ថា សកម្មភាពមនុស្សធម៌របស់សប្បុរសធម៌ ជាមួយបងប្អូនប្រជាពលរដ្ឋ នៅសង្កាត់វាលវង់ បានធ្វើឡើងជាញឹកញាប់ផងដែរ។

ក្នុងឱកាសនេះដែរលោកឧកញ៉ា ចិត្រ សេរីសុភ័ក្រ្ត បានថ្លែងអំណរអរគុណ អំពីតម្លៃសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តរហូតមកដល់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រក្សាបានសុខសន្តិភាព ប្រទេសមានស្ថិរភាព មានការអភិវឌ្ឍគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅសុខស្រួល។ បន្ថែមទៀតនោះ លោកឧកញ៉ាបណ្ឌិត​ បានជូនពរដល់លោកតា លោកយាយ អ៊ុំពូមីង ទាំងអស់ ឲ្យមានសុខភាពល្អប្រសើរ និងមានសុភមង្គលក្នុងក្រុមគ្រួសាររៀងៗខ្លួន។

ជាចុងក្រោយ លោកចៅសង្កាត់វាលវង់សូមថ្លែងអំណរអរគុណដល់ ម្ចាស់សប្បុរសធម៌ ផ្ដល់នៅអំណោយ ចែកជូនដល់ប្រជាពលរដ្ឋ នៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ប្រកបដោយ សុខភាពល្អប្រសើរបវរ និងបន្តសកម្មភាពមនុស្សធម៌ជាបន្តបន្ទាប់ទៀត៕

អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm