ក្រសួងបរិស្ថាន និងUNDP រួមគ្នាជំរុញការអភិវឌ្ឍគោលដៅលំហែបៃតង និងការលើកកម្ពស់ជីវភាពសហគមន៍ ឈានឆ្ពោះទៅអព្យាក្រឹតកាបូន

2025/12/07 06:30:28 pm        135

ការអភិវឌ្ឍជីវភាពប្រជាសហគមន៍ តាមរយៈការពង្រឹងសមត្ថភាពឱ្យប្រជាសហគមន៍ក្លាយជាសហគ្រិនភាព គឺជាការពង្រឹងការការពារនិងការអភិរក្សធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ ដែលជាទិសដៅនៃគម្រោងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងក្រសួងបរិស្ថានកម្ពុជា។

ការដាក់ចេញទិសដៅការងាររួមគ្នានេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយលោកស្រី Kanni Wignaraja អគ្គលេខាធិការរង និងជានាយិកាកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ UNDP ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅសណ្ឋាគារ Raffle Grand Angkor ខេត្តសៀមរាប នាល្ងាច ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២៥។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា ការពង្រឹងសមត្ថភាពសហគមន៍តំបន់ការពារធម្មជាតិ ឱ្យក្លាយជាសហគ្រិនភាព គឺប្រៀបដូចជាការបង្កើនការជួយបង្កើនជីវភាព និងចំណេះដឹងដល់សហគមន៍ ឱ្យចេះស្ទូចត្រី ប្រសើរជាជាងការផ្តល់ត្រី។ ដែលនេះជាទស្សនវិស័យវែងឆ្ងាយ និងជាក់លាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី នាយករដ្ឋមន្រ្តី បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍជីវភាពសហគមន៍ តាមរយៈការអភិវឌ្ឍប្រែក្លាយសក្តានុពលធម្មជាតិ ទៅជាគោលដៅលំហែបៃតងដ៏ទាក់ទាញ និងការរៀបចំសហគមន៍ឆ្ពោះទៅសហគមន៍អព្យាក្រឹតកាបូន។ ប្រជាសហគមន៍តំបន់ការពារធម្មជាតិ ឱ្យក្លាយជារបៀងអេកូទេសចរណ៍ធម្មជាតិ។ នៅពេលប្រជាសហគមន៍អាចគ្រប់គ្រង និងដំណើរការគម្រោង ដោយខ្លួនឯងបាន ជួយពង្រឹងដល់ការអភិរក្សធនធានធម្មជាតិ និងពង្រីកគម្របព្រៃឈើឱ្យបានច្រើន ឆ្ពោះទៅសម្រេចទស្សនវិស័យកម្ពុជាជាប្រទេសអព្យាក្រឹតកាបូន ឆ្នាំ២០៥០។

ជាមួយគ្នានេះក្រសួងបរិស្ថាន កំពុងជំរុញការបណ្តុះកូនឈើតាមថ្នាលរបស់មន្ទីរបរិស្ថាន និងតាមថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ចំនួន៥ កន្លែងធំៗ នៅខេត្តកោះកុង កំពង់ស្ពឺ សៀមរាប ត្បូងឃ្មុំ និងមណ្ឌលគីរី ដើម្បីចែកជូនប្រជាពលរដ្ឋដាំ នៅតាមលំនៅឋាន ទីសាធារណៈនានា និងដាំស្តារព្រៃសហគមន៍ ដើម្បីពង្រីកភាពបៃតងនៅកម្ពុជា ដែលជាសរសរស្តម្ភមួយនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ។

ជាមួយគ្នានេះ លោកស្រីនាយិការអង្គការ UNDP ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានធ្វើការចាប់អារម្មណ៍ទៅលើកិច្ចសហប្រតិបត្តិការជំរុញភាពបៃតងនៅកម្ពុជា ជាពិសេសការជួយឱ្យសហគមន៍មានភាពរឹងមាំដើម្បីចូលរួមចំណែកក្នុងការរស់នៅមានជីវភាពរីកចម្រើនផងដែរ និងការឆ្លើយតបនឹងការប្រប្រួលអាកាសធាតុ។

សូមបញ្ជាក់ថានៅក្នុងដំណើរទស្សនកិច្ចក្នុងប្រទេសកម្ពុជា លោកស្រីនាយការអង្គការយូអិនឌីភីនិងទូរទស្សនកិច្ចនៅឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តមភ្នំគូលែនដែលជាតំបន់ការពារធម្មជាតិដែលមានសក្តានុពលធម្មជាតិ និងទីតាំងប្រវត្តិសាស្រ្ត បុរាណស្ថាន និងការអភិវឌ្ឍជីវភាពសហគមន៍លើខ្នងភ្នំ ដែលកំពុងទទួលបានការគាំទ្រពិរាជរដ្ឋាភិបាល និងគម្រោងអភិវឌ្ឍគោលដៅលំហែបៃតងរបស់ក្រសួងបរិស្ថាន។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm