លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញផ្ដល់អំណោយពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិជាង២ពាន់គ្រួសារនៅស្រុកព្រៃនប់

2025/12/07 07:02:29 pm        147

ព្រះសីហនុ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញផ្ដល់អំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិចំនួនជាង ២ពាន់គ្រួសារ ក្នុងឃុំចំនួន៦ នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

 ក្នុងឱកាសជួបសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់អំណោយមនុស្សធម៌ នៅថ្ងៃ៧ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បានសម្ដែងការសោកស្ដាយ ចំពោះបញ្ហាគ្រោះមហន្តរាយ ដែលបង្កឡើងដោយគ្រោះធម្មជាតិ មានខ្យល់កន្ត្រាក់នេះ បានប៉ះពាល់ផ្ទះប្រជាពលរដ្ឋ នៅក្នុងស្រុកព្រៃនប់ ក្នុងពេលកន្លងមកនេះ ។

 លោកជំទាវបណ្ឌិត បានបន្តថា ទន្ទឹមនឹងបញ្ហាគ្រោះមហន្តរាយនេះ កាកបាទក្រហមកម្ពុជា ក្នុងនាមជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរ និងផ្ដល់អំណោយជូនពលរដ្ឋរងគ្រោះ ព្រោះបេសកកម្មរបស់ខ្លួន គឺប្រជាពលរដ្ឋមានការលំបាកនៅទីណា តែងតែមានកាកបាទក្រហមកម្ពុជាទៅជួយ ដោយគ្មានការរើសអើងជាតិសាសន៍ និន្នាការនយោបាយ ពណ៌សម្បុរ និងវណ្ណៈនោះទេ ។

 លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបន្ថែមថា ជាការកត់សម្គាល់ នៅក្នុងឆ្នាំនេះ ខណៈដែលកម្ពុជាមានសង្គ្រាមជាមួយប្រទេសជិតខាង ហើយសកម្មភាពនៃកម្លាំងស្នេហាជាតិ ដែលមិនធ្លាប់ឃើញពីមុនមកនោះ កាកបាទក្រហមកម្ពុជា ក៏បានចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក៏ដូចជានាំយកអំណោយទាន់ពេលវេលា ទៅផ្ដល់ជូនពលរដ្ឋ ដើម្បីដោះស្រាយការលំបាកនៅពេលនោះ ។

 ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតអនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា បាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់​សម្តេច​ម៉ែ ព្រះ​ប្រធាន​កិត្តិយស​កាកបាទ​ក្រហម​កម្ពុជា​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋ ។ ជាមួយនេះ លោកជំទាវបណ្ឌិត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នាពេលបច្ចុប្បន្ន ហើយក៏សូមនាំគ្នាថែរក្សាសុខភាព ដោយមិនត្រូវបរិភោគប្រៃពេក ផ្អែមពេក និងកាត់បន្ថយបរិភោគអាហារដែលមានជាតិខ្លាញ់ច្រើន ។

 ក្នុងពេលទទួលអំណោយ ប្រជាពលរដ្ឋបានបង្ហាញការរំភើបរីករាយ ចំពោះការយកចិត្តទុកដាក់ របស់សម្ដេចប្រធានកាកបាទក្រហមកម្ពុជា ដែលបានចាត់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចុះសួរសុខទុក្ខ និងផ្ដល់អំណោយផ្ទាល់ ដែលការគិតគូរមិនអាចកាត់ថ្លៃបាននេះ គឺជាអ្វីដែលស្របទៅតាមបេសកកម្ម របស់កាកបាទក្រហមកម្ពុជា ដែលមិនបោះបង់ពលរដ្ឋណាម្នាក់ឲ្យនៅឯកោ និងគ្មានអាហារបរិភោគ ។

 ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ស្រុកព្រៃនប់ មានករណីខ្យល់កន្ត្រាក់ បណ្ដាលឲ្យរំលំផ្ទះពលរដ្ឋ ១ខ្នង និងរបើកដំបូលជាង ២ពាន់ខ្នង ក្រៅពីនោះក៏មានប៉ះពាល់អគារសិក្សា និងប៉ុស្តិ៍រដ្ឋបាលឃុំផងដែរ ។

 ក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកជំទាវបណ្ឌិត ដែលបានយកចិត្តទុកដាក់ និងផ្ដល់អំណោយដល់ប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយសារគ្រោះធម្មជាតិ នៅក្នុងស្រុកព្រៃនប់នេះ ៕

អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        202
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm