សម្តេចក្រឡាហោម ស ខេង៖ព្រះពុទ្ធសាសនាគណៈធម្មយុត្តិកនិកាយបានដើរតួនាទីក្នុងសកម្មភាព សង្គមសំខាន់ៗជាច្រើន

2025/12/07 07:16:02 pm        134

សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងថា ព្រះពុទ្ធសាសនាគណៈធម្មយុត្តិកនិកាយ បានដើរតួនាទីក្នុងសកម្មភាពសង្គមសំខាន់ៗជាច្រើន និងបានដើរតួនាទីលើកកម្ពស់ផ្នែកធនធានមនុស្ស សីលធម៌សង្គម រួមទាំងចូលរួមសកម្មភាពមនុស្សធម៌ផ្សេងៗទៀតជាដើម។

 ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបុណ្យខួបឆ្នាំទី៣៤ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណា ចក្រកម្ពុជា នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចក្រឡាហោម ស ខេង បានវាយតម្លៃខ្ពស់ចំពោះព្រះរាជ បេសកកម្ម និងកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឈរាជាធិបតី កិត្តិឧទ្ទេស បណ្ឌិត បួរ គ្រី ដែលព្រះអង្គបានដឹកនាំព្រះពុទ្ធសាសនាគណៈធម្មយុត្តិកនិកាយ នៃកម្ពុជាប្រកបដោយ វឌ្ឍនភាពគួរជាទីមោទនៈ បម្រើផ្នែកជំនឿដល់ពុទ្ធបរិស័ទគ្រប់ទិសទី។

សម្តេចក្រឡាហោ បានគូសបញ្ជាក់ថា ព្រះពុទ្ធសាសនា ធម្មយុត្តិកនិកាយ បានចូលរួម និងដើរតួនាទីក្នុងសកម្មភាពសង្គមសំខាន់ៗមួយចំនួនដូចជា ការទប់ស្កាត់ការជួញដូរមនុស្សតាមរយៈការអប់រំណែ នាំដល់ពុទ្ធបរិស័ទឲ្យលើកកម្ពស់តម្លៃរបស់មនុស្សសជាតិ ការពារសន្តិភាពជាតិ និងធ្វើកម្មភាពមនុស្សធម៌ តាមគន្លងព្រះធម៌ជាដើម។ បន្ថែមលើនេះទៀត ព្រះពុទ្ធសាសនាធម្មយុត្តិកនិកាយ ក៏បានចូលរួមចំណែក យ៉ាងធំធេង កសាងហេដ្ឋារចនាសម្ព័ន្ធវត្តអារាមបានជាច្រើន សម្រាប់ព្រះសង្ឈ និងពុទ្ធបរិស័ទបានស្នាក់ នៅ និងប្រតិបត្តិផងដែរ។

ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានលើកឡើងផងដែរថា ទន្ទឹមនឹងការអភិវឌ្ឍ ផ្នែកខាងចិត្តវិញ្ញាណ ព្រះពុទ្ធសាសនាគណៈធម្មយុត្តិកនិកាយ ក៏បានចូលរួមអភិវឌ្ឍធនធានមនុស្សជំ នាន់ក្រោយឲ្យទទួលបាននូវចំណេះដឹង និងចំណេះធ្វើ តាមរយៈពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលមានសាមណនិស្សិត និងនិស្សិតជាច្រើនអង្គ-អ្នកកំពុងសិក្សាលើជំនាញផ្សេងៗផងដែរ។

ក្នុងស្មារតី ចូលរួមចំណែកថែរក្សា និងអភិរក្ស ព្រះពុទ្ធសាសនាគណៈធម្មយុត្តិកនិកាយ នៅកម្ពុជាឲ្យកាន់តែរីក ចម្រើនឡើងថែមទៀត សំដៅចូលរួម និងផ្សាភ្ជាប់កាន់តែជិតស្និទ្ធ រវាងអាណាចក្រ និងពុទ្ធចក្រ សម្តេចក្រឡាហោម ស ខេង ក៏បានលើកឡើងជាសំណូមពរមួយចំនួនផងដែរ ដោយក្នុងនោះ សូមឲ្យព្រះតេជគុណគ្រប់ព្រះអង្គចូលរួមក្នុងបេសកកម្មដ៏មានសារៈសំខាន់ ក្នុងការលើកកម្ពស់គុណតម្លៃ និងតួនាទីដ៏សកម្មរបស់ព្រះពុទ្ធសាសនា ដើម្បីជាប្រទីបបំភ្លឺផ្លូវសម្រាប់អប់រំចរិយាធម៌ដល់កុលបុត្រកុលធី តា និងព្រះពុទ្ធសាសនិកជំនាន់ក្រោយ ផ្អែកលើគតិបណ្ឌិតនៃព្រះពុទ្ធជាម្ចាស់ នូវមេត្តា ករុណា ឧបេក្ខា និងមុតិតា សំដៅកសាងសង្គមជាតិប្រកបដោយភាពសុខដុមរមនា។ ពង្រីកពុទ្ធិ បម្រើដល់ការផ្សព្វផ្សាយ និងការអប់រំពាក់ព័ន្ធនឹងព្រះពុទ្ធសាសនា ឆ្លើយតបទៅនឹងការវិវត្តនៃបរិបទសង្គមជាតិ និងសកល។ និង សូមបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងរឹងមាំ រវាងព្រះសង្ឈ និងពុទ្ធបរិស័ទ ដោយត្រូវចេះស្រឡាញ់ និងគោរពផ្តល់ តម្លៃគ្នាទៅវិញទៅមក ក្នុងការប្រណិប័តជំនឿសាសនា ជាពិសេសសូមបន្តកិច្ចសហការប្រកបដោយ សាមគ្គីភាព និងទំនាក់ទំនងល្អជាមួយសហគមន៍សាសនាដទៃទៀត ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ ដោយឈរលើគោលការណ៍«សុខដុមនីយកម្មជាតិសាសន៍ និងសាសនា»៕

អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm