អ្នកគាំទ្រមេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា ដើរហែក្បួននៅក្នុងទីក្រុងនានា ទូទាំងពិភពលោក

2025/12/07 07:26:16 pm        81


អ្នកគាំទ្រមេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា លោកស្រី María Corina Machado បានដើរហែក្បួនកាលពីថ្ងៃសៅរ៍ នៅក្នុងទីក្រុងជាច្រើនទូទាំងពិភពលោក ដើម្បីរំលឹកដល់ជ័យជម្នះរង្វាន់ណូបែលសន្តិភាពរបស់លោកស្រី មុនពេលពិធីប្រគល់រង្វាន់ដ៏មានកិត្យានុភាព នៅសប្តាហ៍ក្រោយ។

មនុស្សជាច្រើន បានដើរហែក្បួនឆ្លងកាត់ទីក្រុងម៉ាឌ្រីដ ទីក្រុងយូត្រិច ទីក្រុងប៊ុយណូស៊ែរ ទីក្រុងលីម៉ា និង      ទីក្រុងដទៃទៀត ដើម្បីគាំទ្រលោកស្រី Machado ដែលអង្គការរបស់លោកស្រី ចង់ប្រើប្រាស់ការចាប់អារម្មណ៍ដែលទទួលបានពីពានរង្វាន់នេះ ដើម្បីបញ្ជាក់ពីសេចក្តីប្រាថ្នាប្រជាធិបតេយ្យរបស់ប្រទេសវ៉េណេស៊ុយអេឡា។ អង្គការនេះ រំពឹងថា នឹងមានការដើរហែក្បួននេះ នៅក្នុងទីក្រុងជាង ៨០ នៅជុំវិញពិភពលោក នៅថ្ងៃសៅរ៍។

ហ្វូងមនុស្សនៅទីក្រុងលីម៉ា បានកាន់រូបថតលោកស្រី Machado ហើយទាមទារឲ្យ «វ៉េណេស៊ុយអេឡាមានសេរីភាព»។ ដោយមានទង់ជាតិពណ៌លឿង ខៀវ និងក្រហមរបស់ប្រទេសនេះ រុំលើខ្នងរបស់ពួកគេ ឬបិទនៅលើមួករបស់ពួកគេ ក្រុមអ្នកទាំងទាំងនោះ បានកាន់ផ្ទាំងបដាដែលសរសេរថា «រង្វាន់ណូបែល គឺមកពីប្រទេសវ៉េណេស៊ុយអេឡា»។

អ្នកស្រី Verónica Durán ជនជាតិវ៉េណេស៊ុយអេឡា ដែលបានរស់នៅក្នុងទីក្រុងលីម៉ា អស់រយៈពេល ៨ ឆ្នាំមកហើយ បាននិយាយថា រង្វាន់ណូបែលសន្តិភាពរបស់លោកស្រី Machado ត្រូវបានអបអរសាទរ ពីព្រោះ «វាតំណាងឲ្យប្រជាជនវ៉េណេស៊ុយអេឡាទាំងអស់ អ្នកស្លាប់ក្នុងសមរភូមិ និងអ្នកទោសនយោបាយ ក្នុងការតស៊ូរបស់ពួកគេ ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ»៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm