កម្អែភ្នំភ្លើង និងផេះ ដែលបានហុយចេញពីភ្នំភ្លើង Kilauea នៅកោះហាវ៉ៃ កាលពីថ្ងៃសៅរ៍ (ទី០៦ ខែធ្នូ) ពីព្រឹកព្រលឹមដល់ព្រលប់ ដែលជារូបភាពវីដេអូពីទីភ្នាក់ងារវាស់ស្ទង់ភូគព្ភសាស្ត្រសហរដ្ឋអាមេរិក (USGS)ដែលថតបាន។
ស្ថានីយតាមដានភ្នំភ្លើងរបស់ USGS នៅកោះហាវ៉ៃ បាននិយាយថា កម្អែភ្នំភ្លើងដែលមានកម្ពស់ប្រហែល ៥០- ១០០ ហ្វីត (១៥-៣០ ម៉ែត្រ) បានហូរចេញពីមាត់ភ្នំភ្លើងខាងជើង ហើយកម្ពស់នៃកម្អែភ្នំភ្លើងនោះ កំពុងកើនឡើងយ៉ាងឆាប់រហ័ស។
ការផ្ទុះភ្នំភ្លើងនេះ ត្រូវបានកំណត់នៅត្រឹមរណ្ដៅភ្នំភ្លើង Halemaʻumaʻu នៅក្នុងឧទ្យានជាតិភ្នំភ្លើងរបស់កោះហាវ៉ៃ។
ភ្នំភ្លើង Kilauea ដែលមានទីតាំងស្ថិតនៅក្នុងតំបន់បិទជិតនៃឧទ្យានជាតិភ្នំភ្លើងរបស់កោះហាវ៉ៃ គឺជាភ្នំ ភ្លើងសកម្មបំផុតមួយរបស់ពិភពលោក ហើយបានផ្ទុះម្តងម្កាល ចាប់តាំងពីថ្ងៃទី ២៣ខែធ្នូ ឆ្នាំ ២០២៤

