ក្រសួង​ព័ត៌មាន​ស្នើ​អង្គភាព​ផ្សព្វផ្សាយ​ទាំងអស់​ចូលរួម​ផ្សព្វផ្សាយ​ពី​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣

2022/02/24 05:02:03 pm        85

​ស៊ីហ្គេម៖ ឯកឧត្តម ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន​បាន​ជូនដំណឹង ស្នើ​ឲ្យ​គ្រប់​អង្គភាព​ផ្សព្វផ្សាយ​ទាំងអស់ចូលរួម​សហការ​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ។​ ​ការអំពាវនាវ​របស់​រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​នេះ បន្ទាប់ពី​មានការ​ជំរុញ​ឲ្យ​បំផ្ទុះ​ការផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា​ជាថ្មី ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ​ព្រះរាជាណាចក្រ​ក​កម្ពុជា។ នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម ខៀវ កាញ្ញារីទ្ធ ក្នុង​កម្មវិធី​សន្និសីទ​ប្រដាល់​គុន​ខ្មែរ​មួយកាលពី​ថ្មីៗ។​

​ឯកឧត្តម​រដ្ឋមន្ដ្រី​បាន​គូសបញ្ជាក់ថា រហូតមកទល់​ពេលនេះនៅសល់តែ​ជាង ៤០០​ថ្ងៃ​ទៀត​ប៉ុណ្ណោះកម្ពុជា​នឹង​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ នា​ឆ្នាំ​២០២៣។​ ​ដើម្បី​ឲ្យ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះបាន​ប្រ​ព្រឹត្ត​ទៅដោយ​រលូន និង​មាន​ភាព​អ៊ឹកធឹក ហើយ​បាន​ជ្រូច​ជ្រាប​យ៉ាង​ទូលំទូលាយ​ដល់​សាធារណជន និង​មានការ​ចូលរួម​ពី​កីឡាករ​-​កីឡាការិនី ប្រជាពលរដ្ឋ គ្រប់​ស្រទាប់​មហាជន​ទាំង​នៅក្នុង​ប្រទេស ទាំង​ក្រៅប្រទេស ឯកឧត្តម ខៀវ កាញ្ញារីទ្ធ បានស្នើ​សូម​ឲ្យ​ម្ចាស់​អង្គភាព​ផ្សព្វផ្សាយ​ទាំងអស់ ចូលរួម​សហការ​បើក​យុទ្ធនាការ​ផ្សព្វផ្សាយស្ដីពី​ការរៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ក្នុង​កម្មវិធី​ផ្សាយ​របស់ខ្លួន ពិសេស​ការប្រកួត​កីឡា​ជាតិឲ្យ​បាន​ផុសផុល ដើម្បី​បំផុសស្មារតី និង​លើកទឹកចិត្ត​ដល់​កីឡាករ​-​កីឡាការិនី​ឲ្យ​ខិតខំ​ធ្វើការ​ហ្វឹកហាត់​ត្រៀមលក្ខណៈ​ចូលរួម​ប្រកួត​កាន់តែ​សកម្ម​ថែមទៀត។​ ​ម្យ៉ាង​ក៏​ដើម្បី​បំ​ផុស​ស្មារតី​យុវជន និង​ប្រជាពលរដ្ឋ​ឲ្យ​គាំទ្រ និង​ស្នេហា​វិស័យ​កីឡា ដើម្បី​លើកទឹកចិត្ត​កីឡាករ​-​កីឡាការិនី​របស់​កម្ពុ​ជា​កាន់​តែមាន​ឆន្ទៈ​ប្រកួត​ដណ្ដើម​ជោគជ័យ​ជូន​ជាតិ មាតុភូមិ ក្រោម​ពាក្យស្លោក “​កីឡា​រស់ក្នុង​សន្ដិភាព​”។​

​ទន្ទឹម​ជាមួយគ្នា ក្រសួង​ព័ត៌មាន​ក៏បាន​ចាត់​បញ្ជូន​មន្ដ្រីជាន់ខ្ពស់​ក្រសួង ៣​រូប​ថែមទៀតដើម្បី​ចូលរួម​បំពេញការងារ​ជាមួយ​គណៈកម្មការ​ផ្សព្វផ្សាយ និង​ព័ត៌មាននៃ​គណៈកម្មាធិការ​ជាតិ CAMSOC ដើម្បី​បំពេញការងារ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ​ស្របតាម​ទិសដៅ​ដែល CAMSOC បានដាក់​ចេញ​ក្នុង​សន្និបាត​កាលពី​ថ្មីៗ​ផងដែរ។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​ថ្មី​មួយទៀតដែល​ចុះហត្ថលេខា​ដោយ​ឯកឧត្តម ខៀវ កាញ្ញារីទ្ធ។​ ​ក្រឡេក​មក​ចាប់អារម្មណ៍​អគ្គនាយដ្ឋាន​វិទ្យុ និង​ទូរទស្សន៍​បាយ័ន និង BTV-News វិញ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះបាន​បង្កើន​ការផ្សព្វផ្សាយ​អំពី​សកម្មភាព​កីឡា​ជាច្រើន ទាំង​កីឡា​ជាតិ និង​អន្ដរជាតិ ពិសេស​អំពី​កម្មវិធី​ពាក់ព័ន្ធ​នឹង​ការផ្សព្វ​ផ្សាយអំពី​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា ជាក់ស្ដែង​ក្នុង​ឆ្នាំ​ថ្មី​២០២២ នេះ BTV-News បាន​បង្កើត​នូវ​កម្មវិធី​ថ្មី​មួយទៀត​ឈ្មោះថា «​ផ្ទះ​ស៊ី​ហ្គេម ២០២៣» ដែលជា​កម្មវិធី​មួយ​ដ៏​មាន​សារៈសំខាន់ ដើម្បី​រួមចំណែក​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​នូវ​កម្ពុជា ជាមួយ​កិច្ចសម្ភាសន៍​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ និង​ស្ថាប័ន​ជំនាញដើម្បី​បង្ហាញ​នូវ​បច្ចុប្បន្នភាព និង​ការត្រៀមខ្លួន​ធ្វើ​ម្ចាស់ផ្ទះនា​ឆ្នាំ​២០២៣៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm