លោកស្រី Kaja Kallas តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសរបស់សហភាពអឺរ៉ុប បាននិយាយថា សហភាពអឺរ៉ុប (EU) នៅតែបន្តចាត់ទុកសហរដ្ឋអាមេរិកជាសម្ព័ន្ធមិត្តសំខាន់របស់ខ្លួន ទោះបីជាមានយុទ្ធសាស្ត្រសន្តិសុខជាតិអាមេរិកថ្មី ដែលរិះគន់សហភាពអឺរ៉ុបយ៉ាងធ្ងន់ៗក៏ដោយ។
លោកស្រីបានថ្លែងនៅវេទិកាដូហា ក្នុងប្រទេសកាតាថា៖«សហរដ្ឋអាមេរិក នៅតែជាសម្ព័ន្ធមិត្តដ៏ធំបំផុតរបស់យើង។ ខ្ញុំគិតថា យើងមិនតែងតែមានទស្សនៈស្របគ្នាលើប្រធានបទផ្សេងៗគ្នានោះទេ ប៉ុន្តែខ្ញុំគិតថាគោលការណ៍ទូទៅ នៅតែមាន។ យើងជាសម្ព័ន្ធមិត្តដ៏ធំបំផុត ហើយយើងគួរតែនៅជាមួយគ្នា»។
យុទ្ធសាស្ត្រសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកដែលបានធ្វើបច្ចុប្បន្នភាព ដែលបានចេញផ្សាយនៅថ្ងៃទី ០៥ ខែធ្នូ ក្នុងចំណោមកិច្ចការផ្សេងទៀត បង្ហាញពីការព្រួយបារម្ភថា អឺរ៉ុបនឹងក្លាយជាមិនអាចទទួលស្គាល់បាន ក្នុងរយៈពេល ២០ឆ្នាំ ហើយកំពុងស្ថិតឈានដល់ការបំផ្លិចបំផ្លាញជាអរិយធម៌មួយ ដោយសារតែគោលនយោបាយបំផ្លិចបំផ្លាញរបស់ថ្នាក់ដឹកនាំនៃសហភាពអឺរ៉ុប និងរចនាសម្ព័ន្ធអន្តរជាតិផ្សេងទៀត។ ក្នុងន័យនេះ រដ្ឋបាលអាមេរិកបានសម្តែងការសង្ស័យថា ប្រទេសអឺរ៉ុបមួយចំនួន នឹងមានសក្តានុពលសេដ្ឋកិច្ច និងយោធាចាំបាច់ ដើម្បីបន្តជាសម្ព័ន្ធមិត្តដែលអាចទុកចិត្តបានរបស់ទីក្រុងវ៉ាស៊ីនតោន៕

