ក្រសួងទេសចរណ៍ និងគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជារួមគ្នាផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏ទាក់ទាញរបស់សហគមន៍អេកូទេសចរណ៍កម្ពុជា ដល់ភ្ញៀវទេសចរអឺរ៉ុប និងពិភពលោក

2025/12/07 11:20:35 pm        146

នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ និងតាមកិច្ចពិភាក្សារួមគ្នាក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារកាលពីថ្ងៃទី១១ ខែសីហា ឆ្នំា២០២៥ កន្លងមក ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានដឹកនាំគណៈប្រតិភូពីក្រសួងទេសចរណ៍ និងសហភាពអឺរ៉ុបប្រចាំកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចសិក្សាស្វែងយល់ និងវាយតម្លៃជាក់ស្តែងពីសក្តានុពលទេសចរណ៍ បញ្ហាប្រឈម និងកាលានុវត្តវិនិយោគនៅសហគមន៍អេកូទេសចរណ៍ព្រែកទាល់ដែលស្ថិតនៅក្នុងតំបន់ជីវៈចម្រុះរបស់បឹងទន្លេសាប ក្នុងភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានជួបសំណោះសំណាល ស្តាប់ពីសំណូមពរ និងផ្តល់នូវអនុសាសន៍ដល់ប្រជាជនមូលដ្ឋាន សមាជិកសហគមន៍ ក្រុមការងារអភិរក្ស និងអាជ្ញាធរមូលដ្ឋានពីស្ថានភាពសហគមន៍ជាក់ស្តែង ជីវភាពរស់នៅប្រចាំថ្ងៃ សកម្មភាពផ្តល់សេវាកម្មទេសចរណ៍ ក៏ដូចជាលទ្ធផលពីគម្រោងជួយអភិរក្សតំបន់ទន្លេសាបរបស់សហភាពអឺរ៉ុបកន្លងមក។

តាមរយៈការចុះជួបសហគមន៍ផ្ទាល់នៅមូលដ្ឋាន និងពិភាក្សាផ្លាស់ប្តូរយោបល់ស៊ីជម្រៅរួមគ្នា ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប មានទស្សនៈគំនិតរួមគ្នាថាតំបន់អេកូទេសចរណ៍កម្ពុជា ដូចជាសហគមន៍ទេសចរណ៍ព្រែកទាល់នេះ ពិតជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលដ៏ទាក់ទាញ តាមរយៈភាពចម្រុះរួមបញ្ចូលគ្នារវាងវប្បធម៌ ទំនៀមទំលាប់ ការរស់នៅសម្របតាមបរិស្ថានជុំវិញ និងធម្មជាតិដ៏ស្រស់ត្រកាល ជាពិសេសគឺលក្ខណៈពិសេស និងប្លែកៗ របស់ខ្លួន ដូចជាតំបន់ព្រែកទាល់ជាឋាបណីយជីវមណ្ឌលទឹកសាបធំបំផុតនៅក្នុងបឹងទន្លេសាប និងជាទ្រនំសត្វស្លាបទឹកសាបជាច្រើនរយប្រភេទរួមទាំងប្រភេទដែលជាសត្វកម្រ និងប្រឈមនឹងការផុតពូជ ដែលទទួលបានការការពារ និងអភិរក្សជាសកល។

តាមរយៈកិច្ចសន្ទនាភាពជាដៃគូសហការមិនអាចខ្វះបាន ក្រសួងទេសចរណ៍ និងសហភាពអឺរ៉ុប ឯកភាពជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់តំបន់អេកូទេសចរណ៍កម្ពុជា ដូចជាតំបន់ព្រែកទាល់នេះឱ្យល្បីល្បាញ និងទូលំទូលាយដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិពីទ្វីបអឺរ៉ុប និងពិភពលោក ដើម្បីបានមកទស្សនាឱ្យកាន់តែច្រើន និងទទួលបានចំណេះដឹងបទពិសោធពីជីវៈចម្រុះដ៏សំបូរបែប សត្វស្លាបទឹកសាប ប្រពៃណី ការរស់នៅដែលសម្របនឹងរបបទឹកឡើង និងទឹកចុះ ម្ហូបអាហារដែលចម្អិនពីត្រីទឹកសាបដ៏ឆ្ងាញ់ពិសារ និងជាប្រភពវីតាមីន ពិសេសគឺអារម្មណ៍ស្រស់ថ្លាពីកំលាំងធម្មជាតិ សម្លេងបក្សី និងខ្យល់ជំនោរទន្លេដ៏ត្រជាក់​​ និងបរិសុទ្ធ។

ក្នុងឱកាសនេះផងដែរ ឯកឧត្តមរដ្ឋមន្រី្ត បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រជាជនអឺរ៉ុប រដ្ឋាភិបាលអឺរ៉ុប និងឯកឧត្តមឯកអគ្គរដ្ឋទូតផ្ទាល់ ចំពោះជំនឿចិត្តយ៉ាងមុតមាំលើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជារហូតមក តាមរយៈការផ្តល់នូវជំនួយអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការគាំទ្រយ៉ាងច្រើន និងជាបន្តបន្ទាប់រហូតមកដល់រាជរដ្ឋាភិបាលកម្ពុជា និងតំបន់សហគមន៍ទេសចរណ៍ ដែលពិតជាបានដើរតួនាទីយ៉ាងសំខាន់ដល់ការអភិវឌ្ឍ អភិរក្ស ថែរក្សា និងស្ថាបនាប្រទេសកម្ពុជា និងសហគមន៍ទេសចរណ៍ រួមទាំងសហគមន៍ទេសចរណ៍ព្រែកទាល់នេះតែម្តង។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm