ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអាទិត្យ ទី៧ ខែធ្នូ មុនពេលកិច្ចពិភាក្សាដែលបានគ្រោងទុករបស់លោក ជាមួយមេដឹកនាំអឺរ៉ុបនៅប៉ុន្មានថ្ងៃខាងមុខ។

លោក Zelenskyy បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយលោក Steve Witkoff បេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងលោកJared Kushner កូនប្រសាររបស់លោក Trump ហើយត្រូវបានគេរំពឹងថានឹងជួបជាមួយមេដឹកនាំរបស់ប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់នៅថ្ងៃចន្ទនេះក្នុងនៅទីក្រុងឡុងដ្រ៍។ កិច្ចពិភាក្សាបន្ថែមទៀត ត្រូវបានគ្រោងទុកនៅទីក្រុងព្រុចសែល។
លោក Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូរបស់លោកថា «អ្នកតំណាងអាមេរិក ដឹងពីជំហរជាមូលដ្ឋានរបស់អ៊ុយក្រែន»។ «ការសន្ទនាមានលក្ខណៈស្ថាបនា ទោះបីជាមិនងាយស្រួលក៏ដោយ»។ លោក Trump និយាយថា ការបញ្ចប់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ដែលបច្ចុប្បន្ននេះជិតដល់ឆ្នាំទីបួនរបស់ខ្លួន និងជាជម្លោះដ៏បង្ហូរឈាមបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២ នៅតែជាបញ្ហាប្រឈមគោលនយោបាយការបរទេសដ៏លំបាកបំផុតរបស់លោក។ ទោះបីជាមានការសម្របសម្រួលរបស់សហរដ្ឋអាមេរិក និងទំនាក់ទំនងកម្រិតខ្ពស់ក៏ដោយ វឌ្ឍនភាពក្នុងការចរចាសន្តិភាពមានភាពយឺតយ៉ាវ ដោយជម្លោះជុំវិញការធានាបានសន្តិសុខសម្រាប់ទីក្រុងគីវ និងស្ថានភាពនៃដែនដីដែលរុស្ស៊ីចូលកាន់កាប់នៅតែពុំទាន់ដោះស្រាយបាន។ ទីក្រុងមូស្គូនិយាយថា ខ្លួនបើកចំហសម្រាប់ការចរចា និងដាក់កំហុសលើទីក្រុងគីវ និងលោកខាងលិចចំពោះការរារាំងសន្តិភាព ខណៈអ៊ុយក្រែននិងសម្ព័ន្ធមិត្តរបស់ខ្លួននិយាយថា រុស្ស៊ីកំពុងធ្វើឲ្យជាប់គាំង និងកំពុងប្រើប្រាស់ផ្នែកការទូតដើម្បីពង្រឹងផលប្រយោជន៍របស់ខ្លួន។ មេដឹកនាំអឺរ៉ុប បានគាំទ្រដំណើរការផ្នែកការទូតមួយជំហានម្តងៗសម្រាប់អ៊ុយក្រែន ដែលភ្ជាប់ទៅនឹងការធានាសន្តិសុខរយៈពេលវែង និងជំនួយយោធាប្រកបដោយចីរភាព។