សម្តេចធិបតី៖ ច្រកព្រំដែនអន្តរជាតិម៉ឺនជ័យនឹងប្រែក្លាយតំបន់ព្រំដែនកម្ពុជា និង​វៀតណាម​ទៅ​ជា​ព្រំដែន​សន្តិភាព និងលំហូរពាណិជ្ជកម្ម

2025/12/08 05:38:52 pm        279

សម្តេចមហាបវ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការ​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​នូវច្រកព្រំដែនអន្តរជាតិម៉ឺនជ័យ ខេត្តព្រៃវែង ជាប់នឹងខេត្ត​តៃនិញ​របស់​វៀត​ណាម​នាពេ​ល​នេះ គឺបង្ហាញពីទំនាក់ទំនាក់ដ៏ល្អរវាងកម្ពុជា និងវៀតណាម ក្នុងការប្រែក្លាយ​តំបន់​ព្រំដែន​ប្រទេស​ទាំង​ពីរ ទៅជាព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ជាពិសេស​ជំរុញ​ទៅ​លើ​វិ​ស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ថ្លែងនៅក្នុងឱកាសសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ក្នុង​ខេត្ត​ព្រៃវែង​ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា គូស​បញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមនឹងកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត ហើយ​ប្រជាជនប្រទេសទាំងពីរនឹងកាន់មានភាពស្និទ្ធស្នាលនឹងគ្នា ក្រោយ​បើក​ច្រក​ព្រំដែន​អន្តរ​ជាតិ​ម៉ឺន​ជ័យ​នា​ថ្ងៃនេះ​ ហើយជាមួយគ្នានេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បាន​លើក​ទឹក​ចិត្ត​ដល់​រដ្ឋបាល​ខេត្ត​ព្រៃវែង និងខេត្តតៃនិញរបស់ វៀតណាម​បន្ត​ពង្រឹង​កិច្ចស​ហប្រ​តិ​បត្តិការ​ជា​មួយ​គ្នា​បន្ថែម​ទៀត ដើម្បី​គុណប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរ។

ថ្លែងនៅក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការច្រកព្រំដែនម៉ឺនជ័យនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម បាន​លើក​ឡើង​ ដូចគ្នាថា ការបើកច្រកព្រំដែនអន្តរជាតិនេះឡើង គឺដើម្បីជួយជំរុញ​បន្ថែម​នូវ​ទំហំ​នៃ​ការ​ដោះដូ​រ​នូវពាណិជ្ជ កម្មរបស់ប្រទេសកម្ពុជា និងវៀតណាមឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។

សូមបញ្ជាក់ថា ច្រកព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតនៅភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្ត​ព្រៃវែង នៅទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិតឹនណាម ស្ថិតនៅភូមិតឹនណាម ឃុំតាំងប៊ិន ស្រុក​​តាំងបៀង ខេត្តតៃនិញរបស់វៀតណាម។ ច្រកទ្វាព្រំដែននេះ ត្រូវបានតភ្ជាប់ពីផ្លូវជាតិលេខ៨ តាម​ផ្លូវ​លេខ៨៨ ជាប្រភេទផ្លូវអ៊ុតកៅស៊ូAC មានប្រវែង៥,៦២០ម៉ែត្រ និងទទឹង១០ម៉ែត្រ ដែល​បាន​សាង​សង់​នៅ​ឆ្នាំ២០១១ និងជួសជុលឡើងវិញនៅឆ្នាំ២០២៥៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm