សហរដ្ឋអាមេរិក៖ ការសម្រេចចិត្តរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក្នុងការទទួលស្គាល់ឯករាជ្យភាពលើតំបន់ផ្ដាច់ខ្លួនចំនួនពីរនៅភាគខាងកើតអ៊ុយក្រែន និងការបញ្ជូនកងទ័ពទៅកាន់ទឹកដីទាំងនោះ បាននាំឲ្យមានការស្តីបន្ទោសយ៉ាងខ្លាំងក្លាថា ជាការកើនឡើងដ៏ធ្ងន់ធ្ងរ និងជាការបំពានច្បាប់អន្តរជាតិ។

ប៉ុន្តែនៅក្នុងសហរដ្ឋអាមេរិក ជាទីដែលលោកប្រធានាធិបតី Joe Biden បានចាប់ផ្ដើមដាក់ទណ្ឌកម្មលើធនាគាររុស្ស៊ី និងឥស្សរជន មិនមានការយល់ស្របច្បាស់លាស់អំពីរបៀបដែលរដ្ឋាភិបាលគួរឆ្លើយតប ចំពោះទង្វើរបស់រុស្ស៊ីនោះទេ។ ក្រុមសមាជិកសភាដែលមានចរឹតប្រកាន់តឹងកំពុងអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត របស់សហរដ្ឋអាមេរិកនៅពេលនេះ ខណៈដែលអ្នកផ្សេងទៀតអះអាងថា ទីក្រុងវ៉ាស៊ីនតោនគួរតែផ្អាកទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតសិន ដើម្បីទប់ស្កាត់ការឈ្លានពានបន្ថែមទៀតពីសំណាក់ទីក្រុងមូស្គូ។
លោក Matthew Pauly សាស្ត្រាចារ្យរងផ្នែកប្រវត្តិសាស្ត្រនៅសាកលវិទ្យាល័យ Michigan State University បាននិយាយថា ការដាក់ទណ្ឌកម្មបន្ថែមអាចសមហេតុសមផល ព្រោះវិធីសាស្ត្របែបនេះនឹងបង្កើតបានជាមាត្រដ្ឋានទណ្ឌកម្ម និងទប់ការជំរុញទឹកចិត្តនាពេលអនាគត សម្រាប់ចលនារបស់រុស្ស៊ីដែលចេះតែរីកធំ។ ចំណែកប្រធានសភាពអាមេរិកមកពីគណបក្សប្រជាធិបតេយ្យគឺលោកស្រី Nancy Pelosi បាននិយាយកាលពីថ្ងៃពុធថា ប្រជាជនរុស្ស៊ី រួមទាំងប្រធានាធិបតីរបស់ប្រទេសនេះគឺលោក Vladmir Putin មិនទាន់បានមើលឃើញពីជម្រៅនៃទណ្ឌកម្មនៅឡើយទេ ជុំវិញការឈ្លានពានរបស់រុស្ស៊ីចូលអ៊ុយក្រែន៕
អត្ថបទ៖ សុខមាន