តំបន់ Aceh របស់ប្រទេសឥណ្ឌូនេស៊ី កំពុងទប់ទល់ជាមួយជំងឺ ខណៈអ្នកស្លាប់ដោយទឹកជំនន់កើនឡើង

2025/12/08 07:10:01 pm        137

ខណៈប្រតិបត្តិការសម្អាតចាប់ផ្តើមនៅលើកោះស៊ូម៉ាត្រាប្រទេសឥណ្ឌូនេស៊ី ការព្រួយបារម្ភកំពុងកើនឡើងលើការរាលដាលជំងឺ។ វាកើតឡើងបន្ទាប់ពីទឹកជំនន់និងបំណាក់ដីដែលបង្កឡើងដោយព្យុះស៊ីក្លូនដ៏មហន្តរាយ បានវាយប្រហារលើកោះក្នុងខែនេះ។ មនុស្សជាង៩៤០នាក់ ពេលនេះត្រូវបានបញ្ជាក់ថាស្លាប់ និងរាប់រយនាក់ទៀតកំពុងបាត់ខ្លួន។

ក្រសួងសុខាភិបាល បាននិយាយថា បច្ចុប្បន្ននេះ ប្រជាជនជាច្រើនកំពុងទទួលរងពីជំងឺរាគរូស គ្រុនក្តៅ និងឈឺសាច់ដុំ បន្ទាប់ពីគ្រោះមហន្តរាយ។ នៅមន្ទីរពេទ្យតែមួយគត់ភាគខាងជើងតំបន់អាឆេ តាមៀង (Aceh Tamiang) អ្នកជំងឺ និងបុគ្គលិកពេទ្យបានប្រាប់សារព័ត៌មានរ៉យទ័រអំពីស្ថានភាពជំងឺកាន់តែអាក្រក់ទៅៗនៅទីនោះ។ សាក្សី បានពិពណ៌នាអំពីឧបករណ៍វេជ្ជសាស្ត្រគ្របដណ្ដប់ដោយដីល្បប់ សឺរាំងនៅរាយប៉ាយលើកម្រាលឥដ្ឋ និងឱសថត្រូវបានទឹកជំនន់ហូរនាំ។ នាង Nurhayati គឺជាគិលានុបដ្ឋាយិកាម្នាក់ បាននិយាយថា មន្ទីរពេទ្យបានជាប់គាំង។ មនុស្សជាច្រើនស្គាល់ខ្ញុំជាគិលានុបដ្ឋាយិកា ហើយនៅពេលដែលខ្ញុំមិនអាចធ្វើអ្វីបាន វាមានអារម្មណ៍សោកសៅជាខ្លាំង។ ខ្ញុំអាចផ្តល់បានឱសថដែលមានតែប៉ុណ្ណោះ នេះគឺជាមហន្តរាយដ៏អស្ចារ្យ។ អ្វីៗទាំងអស់ត្រូវបានបំផ្លាញ។ នាងក៏បាននិយាយថា បុគ្គលិកបានព្យាយាម ប៉ុន្តែបរាជ័យ ក្នុងការជួយសង្គ្រោះម៉ាស៊ីនជំនួយផ្លូវដង្ហើមនៅក្នុងផ្នែកសង្គ្រោះបន្ទាន់សម្រាប់ទារកពីទឹកជំនន់ដែលកំពុងហក់ឡើង។ នាងបាននិយាយបន្ថែមថា យ៉ាងហោចណាស់ទារកម្នាក់ក្នុងចំណោមទារក៦នាក់នៅទីនោះ បានស្លាប់។

វាក៏បានប៉ះពាល់ដល់ការផ្តល់ជំនួយ និងទឹកស្អាតផងដែរ ដែលកំពុងចាប់ផ្តើមចូលមកជាបណ្តើរៗ ហើយនាង និងក្រុមគ្រួសារ ពុំមានទឹកស្អាតប្រើប្រាស់រយៈពេលជាងមួយសប្តាហ៍មកហើយ។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm