ចំហេះព្រៃនៅអូស្ត្រាលី សម្លាប់អ្នកពន្លត់អគ្គិភ័យ និងបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយក្នុងរដ្ឋចំនួនពីរ

2025/12/08 07:40:45 pm        92

ក្រុមអាជ្ញាធរអូស្ត្រាលី បាននិយាយនៅថ្ងៃចន្ទ (៨ ធ្នូ) នេះថា អ្នកពន្លត់អគ្គិភ័យម្នាក់ បានស្លាប់នៅក្នុងប្រតិបត្តិការ បន្ទាប់ពីដើមឈើរលំសង្កត់ក្នុងពេលព្យាយាមគ្រប់គ្រងចំហេះព្រៃ ដែលបានដុតបំផ្លាញផ្ទះសម្បែង និងបានឆាបឆេះព្រៃជាច្រើននៅភាគខាងជើងនៃទីក្រុងស៊ីដនី ព្រមទាំងបង្កការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយក្នុងរដ្ឋចំនួនពីររបស់អូស្រ្តាលី។

ក្រុមសង្គ្រោះបន្ទាន់បានប្រញាប់ប្រញាល់ទៅកាន់តំបន់ព្រៃក្បែរទីប្រជុំជនជនបទ Bulahdelah ចម្ងាយ ២០០គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុងស៊ីដនី បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ដើមឈើបានដួលរលំសង្កត់លើបុរសម្នាក់។ ក្រុមមន្ត្រីបាននិយាយថា បុរសវ័យ ៥៩ឆ្នាំ ដែលជាអ្នកពន្លត់អគ្គិភ័យរូបនោះ បានគាំងបេះដូងស្លាប់នៅនឹងកន្លែង។

ចំហេះព្រៃជាង ៥០កន្លែង កំពុងឆាបឆេះនៅទូទាំងរដ្ឋ New South Wales គិតត្រឹមព្រឹកថ្ងៃចន្ទនេះ។ អណ្តាតភ្លើងដែលរាលដាលយ៉ាងលឿនកាលពីចុងសប្ដាហ៍កន្លងទៅ បានបំផ្លាញលំនៅឋានយ៉ាងតិច ១៦ខ្នង ក្នុងតំបន់ឆ្នេរកណ្ដាលរបស់រដ្ឋ ដែលមានប្រជាជនប្រហែល ៣៥ម៉ឺននាក់រស់នៅ និងតំបន់ធ្វើដំណើរដ៏សំខាន់មួយនៅភាគខាងជើងនៃទីក្រុងស៊ីដនី។

នៅលើរដ្ឋកោះ Tasmania ចំហេះព្រៃទំហំ ៧០០ហិកតា នៅតំបន់ Dolphin Sands ចម្ងាយប្រហែល ១៥០គីឡូម៉ែត្រ ភាគឦសាននៃទីក្រុង Hobart បានបំផ្លាញផ្ទះសម្បែងយ៉ាងតិច ១៩ខ្នង និងបង្កការខូចខាតចំនួន ៤០ខ្នង។ ក្រុមមន្ត្រីនិយាយថា ចំហេះនៅទីនោះបានរលត់ហើយ ប៉ុន្តែអ្នកស្រុកត្រូវបានព្រមានកុំឱ្យត្រឡប់ទៅវិញ ដោយសារស្ថានភាពនៅតែមានគ្រោះថ្នាក់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        233
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        275
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        254

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm