មេបញ្ជាការកងទ័ពអ៊ីស្រាអែល លោក Eyal Zamir បាននិយាយកាលពីថ្ងៃអាទិត្យថា កំណត់«ខ្សែបន្ទាត់លឿង» គឺជា ខ្សែបន្ទាត់ព្រំដែនថ្មី» នៅខាងក្នុងតំបន់ហ្កាហ្សា។

«ខ្សែបន្ទាត់លឿង» គឺជាតំបន់ដែលកងទ័ពអ៊ីស្រាអែលមិនទាន់ដកចេញទៅក្នុងទឹកដីប៉ាឡេស្ទីន ដែលជាផ្នែកមួយនៃការរៀបចំបទឈប់បាញ់ ដែលបានចូលជាធរមាននៅថ្ងៃទី ១០ ខែតុលា។

លោក Zamir បាននិយាយក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ទីក្រុង Beit Hanoun និង Jabaliya ក្នុងតំបន់ហ្កាហ្សា ជាកន្លែងដែលលោកបានជួបមេបញ្ជាការកងពលថា «ខ្សែបន្ទាត់លឿង» គឺជាខ្សែបន្ទាត់ព្រំដែនថ្មី ដែលបម្រើជាខ្សែការពារខាងមុខសម្រាប់សហគមន៍របស់យើង និងជាខ្សែបន្ទាត់នៃសកម្មភាពប្រតិបត្តិការ»។
លោកបានអះអាងថា យោធាបានបន្ត«គ្រប់គ្រងប្រតិបត្តិការលើផ្នែកធំទូលាយនៃតំបន់ហ្កាហ្សា» ដោយបន្ថែមថា កងកម្លាំងអ៊ីស្រាអែល «នឹងនៅតែមាន» នៅក្នុងតំបន់ទាំងនោះ។
លោក Zamir បានបន្ថែមថា កងទ័ព«នឹងមិនអនុញ្ញាតឲ្យក្រុមហាម៉ាសបង្កើតខ្លួនឯងឡើងវិញទេ» ហើយកំពុងរៀបចំសម្រាប់ «សេណារីយោវាយប្រហារដោយមិនបានរំពឹងទុក» ដែលលោកបានពិពណ៌នាថា ជាមូលដ្ឋានគ្រឹះនៃផែនការច្រើនឆ្នាំខាងមុខរបស់យោធា៕