បាល់ទាត់៖ អតីតខ្សែប្រយុទ្ធ West Ham, Sebastian Haller បានបន្តស្ថិតិស៊ុតបញ្ចូលទីរបស់ខ្លួននៅក្របខណ្ឌ UEFA Champions League រដូវកាលនេះ បន្ទាប់ពីរកបានគ្រាប់ទី ១១ របស់ខ្លួនក្នុងការប្រកួតរបស់ Ajax ស្មើ ២-២ នៅទឹកដី Benfica ជើងទី១ វគ្គ ១៦ក្រុមចុងក្រោយ។

Ajax ចាប់ផ្តើមដោយ Dusan Tadic នាំមុខមុននៅនាទីទី១៨ មុនពេលដែល Sebastian Haller ភ្លាត់ចូលទីខ្លួនឯងនៅនាទីទី២៦។ ត្រឹម ៣នាទីប៉ុណ្ណោះ Haller ក៏រកបានគ្រាប់ទី១១ របស់ខ្លួននាំមុខសាជាថ្មីឱ្យ Ajax ២-១ លើម្ចាស់ផ្ទះ។ តែចូលវគ្គទី២ Benfica ក៏តាមស្មើម្តងទៀតដោយលើកនេះសំរេចបានដោយខ្សែប្រយុទ្ធអ៊ុយក្រែន Roman Yaremchuk ជាមួយនឹងការអបអរគ្រាប់បាល់របស់ខ្លួន ជាមួយរូបសញ្ញាគាំទ្រប្រទេសកំណើតរបស់ខ្លួនពីការគំរាមកំហែងដោយរុស្ស៊ី។ ក្រុមទាំងពីរនឹងជួបគ្នាម្តងទៀតជើងទី២ វគ្គ ១៦ក្រុមចុងក្រោយនៅទឹកដីរបស់ Ajax នៅថ្ងៃទី១៦ ខែមិនា៕
អត្ថបទ៖នាង សុភាវុធ