ភ្នំពេញ៖ នៅរសៀលថ្ងៃទី៨ ខែធ្នូ នេះ សម្ដេចតេជោ ហ៊ុន សែន បានទម្លាយសារ ភ្ជាប់ជាមួយរូបថត និងវីដេអូ លោក អនុធីន នាយករដ្ឋមន្រ្ដីថៃ, ដោយសម្ដេចបានបញ្ជាក់ថា លោក អនុធីន ដើម្បីគោលដៅសន្លឹកឆ្នោតហ៊ានប្រើជីវិតកងទ័ព និងប្រជាជនដោយប្រកាសធ្វើសង្គ្រាម ជាមួយកម្ពុជា។
សម្ដេចតេជោ បានបញ្ជាក់ថា៖«មិននឹកស្មានថានាយករដ្ឋមន្ត្រីថៃ អនុធីនដើម្បីគោលដៅនៃសន្លឹកឆ្នោត នាពេលខាងមុខគឺហ៊ានប្រើជីវិតកងទ័ព និងប្រជាជនដោយប្រកាសធ្វើសង្គ្រាម ជាមួយកម្ពុជាក្នុងពេលដែលកងទ័ពកម្ពុជាមិនតបតនោះឡើយ»។
សម្ដេចតេជោថ្លែងថា៖ «ពេលមិនទាន់ក្លាយជានាយករដ្ឋមន្ត្រី គឺជាមិត្តភក្រ័ដល់ឡើងជានាយករដ្ឋមន្ត្រីភ្លេចមិត្តភាព។ យើងយល់ពីការស្រឡាញ់ជាតិ តែមិន គួរប្រកាសធ្វើសង្គ្រាមជាមួយអ្នកមិនតបតនោះដែរ»៕


