មនុស្ស ១២នាក់បានស្លាប់ ក្នុងការបាញ់ប្រហារសម្លាប់រង្គាលដ៏ធំនៅប្រទេសអាហ្រ្វិកខាងត្បូង

2025/12/08 10:45:05 pm        206

នគរបាលបាននិយាយថា ការបាញ់ប្រហារសម្លាប់រង្គាលទ្រង់ទ្រាយធំមួយ បានកើតឡើងកាលពីថ្ងៃសៅរ៍ (៦ ធ្នូ) ធ្វើឡើងដោយជនសង្ស័យជាច្រើននាក់ នៅក្នុងភោជនីយដ្ឋានពេលរាត្រី (បារ) ដែលគ្មានអាជ្ញាបណ្ណ នៅជិតរដ្ឋធានីអាហ្រ្វិកខាងត្បូង ដែលបណ្តាលឱ្យមនុស្សយ៉ាងតិច ១២នាក់ បានស្លាប់ ក្នុងនោះ មានជនរងគ្រោះជាកុមារ ៣នាក់ -- អាយុ៣ឆ្នាំ ១២ឆ្នាំ និង១៦ឆ្នាំ។

នគរបាលបន្តថា មនុស្ស ១៣នាក់ ផ្សេងទៀតរងរបួស ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ អាជ្ញាធរបញ្ជាក់ថា តួលេខអ្នកស្លាប់ថ្មីនេះគឺជាការកែសម្រួលពីចំនួន ១១នាក់ពីមុន ដោយជនរងគ្រោះទី១២ បានស្លាប់នៅមន្ទីរពេទ្យ។ ការបាញ់ប្រហារនេះកើតឡើងនៅបារខាងក្នុងផ្ទះសំណាក់មួយកន្លែង នៅសង្កាត់ Salsville ភាគខាងលិចនៃតំបន់រដ្ឋបាល ប្រេតូរីយ៉ា នៅព្រឹកព្រលឹមថ្ងៃសៅរ៍។

អ្នកនាំពាក្យនគរបាលអាហ្រ្វិកខាងត្បូង និយាយថា៖ អាជ្ញាធរទទួលដំណឹងថា ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ ៣នាក់ ចូលទៅផ្ទះសំណាក់នោះ ក្នុងពេលដែលមនុស្សមួយក្រុមកំពុងជួបជុំផឹកស្រា ហើយជនដៃដល់ក៏បើកការបាញ់ប្រហារមិនរើសគោលដៅ ខណៈមូលហេតុមិនទាន់ច្បាស់នៅឡើយ។

អាហ្រ្វិកខាងត្បូង មានអត្រាឃាតកម្មខ្ពស់បំផុតមួយនៅក្នុងពិភពលោក ហើយបានកត់ត្រាការសម្លាប់មនុស្សច្រើនជាង ២៦.០០០នាក់ ក្នុងឆ្នាំ២០២៤ ដែលគិតជាមធ្យម មានការស្លាប់ច្រើនជាង ៧០នាក់ នៅក្នុងមួយថ្ងៃ នេះបើយោងតាមទិន្នន័យ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm