បាល់ទាត់៖ ខ្សែប្រយុទ្ធសញ្ជាតិស៊ែប Alexander Mitrovic បានស៊ុតបញ្ចូលទី ២គ្រាប់បំបែកកំណត់ត្រាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតនៅក្របខណ្ឌលីគទី២ អង់គ្លេស League Championship ក្នុងការប្រកួតដែល Fulham យកឈ្នះ Peterborough ២-១ ឡើងនាំមុខដាច់ ៩ពិន្ទុ។

គ្រាប់ដំបូងរបស់កីឡាករពាក់អាវលេខ៩ រូបនេះកើតឡើងនៅនាទីទី២៨ ដោយបាល់ពិន័យ ១១ម៉ែត្រ ខណៈគ្រាប់ទី២ ធ្វើបាននៅវគ្គទី២ នាទីទី៦២។ Jack Marriott តាមបានមួយគ្រាប់វិញឱ្យ Peterborough នៅចុងម៉ោង ខណៈការប្រកួតបញ្ចប់ដោយ Fulham យកឈ្នះ ២-១។ សូមបញ្ជាក់ថា ២គ្រាប់របស់ Alexander Mitrovic ធ្វើឱ្យគេមានគ្រាប់បាល់សរុបរដូវកាលនេះឡើងដល់ ៣៣គ្រាប់បំបែកកំណត់ត្រាចាស់របស់ Ivan Toney ដែលរកបាន ៣១គ្រាប់ឱ្យ Brentford រដូវកាលមុន។ ជ័យជំនះនេះដែរ Fulham បានឡើងនាំមុខដាច់គេក្នុងតារាងក្របខណ្ឌ League Championship ឡើងដល់ ៩ពិន្ទុពីលើក្រុមលេខ២ Bournemouth៕
អត្ថបទ៖នាង សុភាវុធ