ប្រមុខការទូត៖រុស្ស៊ីអំពាវនាវឲ្យសហរដ្ឋអាមេរិកជៀសវាងជម្លោះកាន់តែធ្ងន់ធ្ងរជាមួយប្រទេសវ៉េណេស៊ុយអេឡា

2025/12/09 12:16:08 am        69

អនុរដ្ឋមន្ត្រីការបរទេស លោក Sergey Ryabkov បានប្រាប់សារព័ត៌មាន TASSថា រុស្ស៊ី«ឈរកៀកស្មា» ជាមួយថ្នាក់ដឹកនាំវ៉េណេស៊ុយអេឡា ហើយអំពាវនាវឲ្យរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជៀសវាងការធ្វើឲ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរជាមួយទីក្រុងការ៉ាកាសទៅជាជម្លោះពេញបន្ទុក។  

អ្នកការទូតជាន់ខ្ពស់រូបនេះ បានកត់សម្គាល់ថា ទីក្រុងមូស្គូមើលឃើញស្ថានភាពជុំវិញប្រទេសវ៉េណេស៊ុយអេឡាដោយក្តីបារម្ភ និងការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារ «ភាពតានតឹងមិនថយចុះ» ហើយ «ការកើនឡើងនៅតែបន្ត»។ លោក Ryabkov បានពន្យល់ថា៖«ការកើនឡើងភាពតានតឹងនេះ គឺភាគច្រើនដោយសារតែបំណងប្រាថ្នាចង់បង្កើតការត្រួតត្រាយ៉ាងពិតប្រាកដរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ ដែលជា «វិធីសាស្ត្រពិសេស»របស់រដ្ឋបាលលោក ត្រាំ»។

លោក Ryabkov បានសង្កត់ធ្ងន់ថា៖«យើងបង្ហាញពីសាមគ្គីភាពរបស់យើងជាមួយប្រទេសវ៉េណេស៊ុយអេឡា ដែលយើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រថ្មីៗនេះ»។ លោក Ryabkov បានសង្កត់ធ្ងន់ថា៖«យើងគាំទ្រវ៉េណេស៊ុយអេឡា ខណៈដែលប្រទេសនេះគាំទ្រយើង នៅក្នុងវិស័យជាច្រើន។ នៅក្នុងកាលៈទេសៈដ៏លំបាកនេះ យើងឈរកៀកស្មាជាមួយទីក្រុងការ៉ាកាស និងថ្នាក់ដឹកនាំវ៉េណេស៊ុយអេឡា។ យើងសង្ឃឹមថា រដ្ឋបាលលោក ត្រាំ នឹងចៀសវាងការធ្វើឲ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង ក្លាយទៅជម្លោះទ្រង់ទ្រាយធំ។ យើងជំរុញឲ្យរដ្ឋបាលនេះធ្វើដូច្នេះ»៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm