សម្ដេចតេជោ៖ រាជរដ្ឋាភិបាលកម្ពុជា​ប្ដេជ្ញា​បន្តយកចិត្តទុកដាក់ដោះស្រាយ​បញ្ហា​បង្កឡើង​ដោយ​សារមីន

2022/02/24 06:52:44 pm        318


ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហា ដែលបង្កឡើងដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ ជាតិផ្ទុះពីសង្គ្រាម ដើម្បីលុបបំបាត់អ្នកស្លាប់ និងពិការ ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាបន្តយកចិត្តទុកដាក់ដោះស្រាយ​បញ្ហា ​ដែលបង្កឡើងដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ ជាតិផ្ទុះពី សង្គ្រាមដោយ​អនុវត្ត​ឱ្យ​បានត្រឹមត្រូវតាមគោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាពកម្ពុជា ​២០១៦-២០៣០ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ​យុទ្ធសាស្តចតុកោណដំណាក់កាលទី៤ ​២០១៨-២០២៣ និង​ផែនការ​យុទ្ធសាស្ត្រជាតិ ​សកម្មភាពមីន២០១៨-២០២៥។

នេះបើយោង​តាមសារលិខិត ​របស់សម្ដេចតេជោ ក្នុងឱកាសប្រារព្ធខួបលើកទី២៣ នៃទិវាជាតិយល់​ដឹង​អំពី​មីន ២៤ កុម្ភៈ ឆ្នាំ២០២២។

សម្ដេចតេជោ ​បានអំពាវនាវទៅកាន់ជនរួមជាតិ ​ជាពិសេសតាមរយៈក្រសួង ​ស្ថាប័ន​ អាជ្ញាធរផ្នែក ពាក់ព័ន្ធ​ទាំងអស់ ​ឱ្យចូលរួមអប់រំផ្សព្វផ្សាយការ​យល់​ដឹងអំពីគ្រោះថ្នាក់ដោយសារមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

សម្ដេចតេជោ បានធ្វើការអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ​អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កង កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ​ ប្រតិបត្តិករជាតិ​ និងអន្តរជាតិ​ ត្រូវចូលរួមឱ្យបានខ្លាំងក្លាថែមទៀត ក្នុងការផ្សព្វផ្សាយ​ការយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន ​គ្រាប់បែកចង្កោម និងសំណល់​ជាតិ​ផ្ទុះ​ពីសង្គ្រាមដល់ ប្រជាពលរដ្ឋ ​នៅតាមសហគមន៍ ​ដែលរងផលប៉ះពាល់ តាមរយៈសកម្មភាពអប់រំ​ដោយ​ផ្ទាល់។ អាជ្ញាធរមីន ​ត្រូវបន្តសម្របសម្រួលជាមួយប្រតិបត្តិករជាតិ ​និងអន្តរជាតិ និង​ភាគីពាក់ព័ន្ធ ​ដើម្បីកំណត់ឱ្យបានជាក់ ​លាក់នូវតំបន់ ឬទីតាំង ដែលរងការប្រឈមគ្រោះថ្នាក់​ដោយ​សារមីន ​គ្រាប់បែក ​ចង្កោម ​និង​សំណល់ជាតិ​ ផ្ទុះពីសង្គ្រាម ដើម្បីធ្វើការអប់រំទប់ស្កាត់​គ្រោះថ្នាក់​បានទាន់ពេលវេលា។

ម្ចាស់ជំនួយ ​និងដៃគូអភិវឌ្ឍ សូម បន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីន ​គ្រាប់បែកចង្កោម និង​សំណល់ជាតិផ្ទុះពីសង្គ្រាម ​អប់រំកាត់ ​បន្ថយគ្រោះថ្នាក់ និងសង្គ្រោះជនពិការ​ដោយសារគ្រឿង​ផ្ទុះ​ទាំងនេះ និងគួរបន្តស្រាវជ្រាវ ​វិធីសាស្ត្រកៀរគរ ​ធនធាន​ប្រកប​ដោយនវានុវត្តន៍ ជាពិសេស​ជំរុញ​ការ​ចូលរួមពីវិស័យឯកជន ​ក្នុងដំណើរឆ្ពោះទៅរកការ សម្រេចបានចក្ខុវិស័យ “កម្ពុជាមួយគ្មានមីន​ឆ្នាំ​២០២៥» ។

រយៈពេល២៩ឆ្នាំកន្លងមកនេះ (១៩៩២-២០២១) ​ផ្ទៃដីទំហំ២៣២៥គីឡូម៉ែត្រក្រឡា ​ត្រូវបាន បោស​សម្អាត​សម្រាប់យកទៅប្រើប្រាស់​ និង​បង្ក​បង្កើន​ផល ​ដោយមាន​ប្រជាពលរដ្ឋ​ចំនួន​ជាង ៧លាននាក់ បានទទួលផល៕ អត្ថបទ៖ មុត សុទ្ធ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm