អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Ismail Baghaei បានប្រាប់អ្នកយកព័ត៌មានថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi នឹងទៅទស្សនកិច្ចទីក្រុងមូស្គូ និងទីក្រុងមីនស្ក៍ ក្នុងពេលឆាប់ៗនេះ ជាកន្លែងដែលលោកនឹងជួបជាមួយមន្ត្រីរុស្ស៊ី និងបេឡារុស។

លោកបានថ្លែងក្នុងសន្និសីទសារព័ត៌មានថា៖«កិច្ចប្រជុំកម្រិតខ្ពស់នៅកម្រិតក្រសួងការបរទេស នឹងត្រូវធ្វើឡើងនៅ ប្រទេសបេឡារុស និងរុស្ស៊ី នៅសប្តាហ៍ក្រោយ។ លោក Araghchi នឹងទៅទស្សនកិច្ចប្រទេសទាំងពីរនេះ ជាផ្នែកមួយនៃការពិគ្រោះយោបល់ជាបន្តបន្ទាប់»។
យោងតាមអ្នកនាំពាក្យបានឲ្យដឹងថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian នឹងទៅទស្សនកិច្ចប្រទេសកាហ្សាក់ស្ថាន និងតួកមេនីស្ថាន ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ លោកបានបន្ថែមថា៖« «សេវាសារព័ត៌មានរបស់ប្រធានាធិបតី នឹងប្រកាសអ្វីៗគ្រប់យ៉ាង តាមពេលវេលាកំណត់»៕
