មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យ វាយតម្លៃលើការងារថែទាំប្រចាំផ្លូវជាច្រើនខ្សែក្នុង ខេត្តកណ្តាល

2025/12/09 12:47:25 am        161

កណ្ដាល ៖ ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការស្ថាបនាផ្លូវ ស្តារ ថែទំា និងការកែលម្អហេដ្ឋរចនាសម្ព័ន្ធផ្លូវតាមជនបទជារឿងដ៏ចាំបាច់ ដើម្បី សម្រួលដល់ការធ្វើដំណើរ ជាពិសេសប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីលើកកម្ពស់នូវកម្រិតជីវភាពប្រជាពលរដ្ឋនៅតាមជនបទឱ្យកាន់ តែប្រសើរ។

​ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំជាប្រចាំផ្លូវចំនួន ១៣ ខ្សែ ប្រវែងសរុបជាង ៩៣ គីឡូម៉ែត្រ ក្នុងនោះរួមមានផ្លូវក្រាលកៅស៊ូ DBST ចំនួន ៣ ខ្សែ ប្រវែងសរុបជាង ១៨ គីឡូម៉ែត្រ ទទឹង ៦ ម៉ែត្រ និង ៨ ម៉ែត្រ ស្ថិតក្នុងឃុំចំនួន៥ ក្នុងស្រុកស្អាង និងស្រុកមុខកំពូល និងផ្លូវ ក្រាលល្បាយ និងក្រួសក្រាលខ្សាច់ស ចំនួន ១០ខ្សែ ប្រវែងសរុបជាង ៧៤ គីឡូម៉ែត្រ ទទឹង ៥ ម៉ែត្រ និង ៦ ម៉ែត្រ ស្ថិតក្នុងឃុំ ចំនួន ១២ ក្នុងស្រុកល្វាឯម ស្រុកមុខកំពូល ស្រុកអង្គស្នួល ស្រុកពញាឮ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលគម្រោងនេះអនុវត្ត ដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល។

ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាល បាននិងកំពុង ជំរុញការងារសាងសង់ ស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ផ្លូវក្រាលកៅស៊ូពីរជាន់ ឬបេតុង ដើម្បីបង្កភាពងាយ ស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាត់បន្ថយពេលវេលា ការចំណាយលើការដឹកជញ្ជូនកសិផល ទំនិញ និងការធ្វើធុរកិច្ចផ្សេងៗ នៅជនបទជាដើម។ តាមរយៈផ្លូវខាងលើនេះ ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់លើការងារថែទាំផ្លូវ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ព្រោះផ្លូវមានសារៈសំខាន់ណាស់ មិនថានៅទីក្រុង ទីប្រជុំជន ឬនៅតាមជនបទនោះឡើយ ជាក់ស្តែងផ្លូវខាងលើទាំងអស់នេះបានផ្តល់អត្ថប្រយោជន៍ដូចជា៖ បម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស ការដឹកជញ្ជូន កសិផល ការទៅកាន់មណ្ឌលសុខភាព និងការទទួលសេវាសាធារណៈផ្សេងៗ ដែលនេះជាលើកកម្ពស់នូវកម្រិតជីវភាពប្រជាពលរដ្ឋ នៅ តាមជនបទឱ្យមានជីវភាពកាន់តែប្រសើរ។

ក្នុងការចុះពិនិត្យផ្លូវនេះដែរ, ឯកឧត្តមក៏បានជម្រាបជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធ នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកណ្តាលថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការដឹកនាំ របស់ឯកឧត្តម ឆាយ ឫទ្ធិសែន, ឯកឧត្តមរដ្ឋមន្រ្តីបានយកចិត្តទុកយ៉ាងខ្លាំង ជាពិសេសផ្លូវជនបទ នៅលើការងារសាងសង់ ស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវ ដែលជាគន្លឹះគាំទ្រនូវរាល់កម្មវិធី កាត់បន្ថយភាពក្រីក្រនៅតាមជនបទ ដោយរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ស្វាហាប់ និងប៉ិនប្រសព្វ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ ផ្លូវនៅតាមជនបទ តាមរយៈការតភ្ជាប់ផ្លូវជនបទឱ្យមានលក្ខណៈប្រទាក់ក្រឡា ដើម្បីការរស់នៅរបស់ប្រជាពលរដ្ឋ និងការជំរុញចលនា សេដ្ឋកិច្ចនៅតាមតំបន់ជនបទជាដើម៕ 

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        179
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        156
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm