ក្រុមគ្រូពេទ្យស៊ូដង់ចោទប្រកាន់កងកម្លាំង RSF ថាបានចាប់រំលោភស្រ្តី១៩ ដែលរត់ភៀសខ្លួនពីទីក្រុង el-Fasher

2025/12/09 04:03:30 am        95

ក្រុមគ្រូពេទ្យស៊ូដង់ ដែលជាក្រុមបណ្តាញគ្រូពេទ្យលេចធ្លោមួយរបស់ប្រទេសមួយនេះ បានចោទប្រកាន់កងកម្លាំងគាំទ្ររហ័ស(RSF)ថាបានចាប់រំលោភសេពសន្ថវៈលើស្រ្តី ១៩នាក់ ពេលដែលពួកគេរត់ភៀសខ្លួនចេញពីទីក្រុង el-Fasher ស្ថិតនៅតំបន់ Darfur ។

ក្រុមបណ្តាញគ្រូពេទ្យស៊ូដង់និយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យថា ពួកគេបានចងក្រងឯកសារករណីចាប់រំលោភលើស្រ្តីដែលបានរត់ភៀសខ្លួនចេញពីទីក្រុង al-Dabba ស្ថិតនៅរដ្ឋជិតខាងភាគខាងជើង ។

ក្រុមមួយនេះ បានសរសេរនៅលើបណ្តាញព័ត៌មានសង្គម Xថា ពួកគេសូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះករណីចាប់រំលោភបូកដែលត្រូវបានប្រព្រឹត្តឡើងដោយកងកម្លាំង RSF លើស្រ្តីរត់គេចចេញពីភាពឃោឃៅដ៏គួរឲ្យរន្ធត់នៅទីក្រុង El-Fasher ដែលការបន្តមានគោលដៅលើស្រ្តីបែបនេះ បានបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ តាមរយៈការប្រើប្រាស់រាងកាយស្រ្តីជាអាវុធគាបសង្កត់ ។ 

ប្រទេសស៊ូដង់ បានជាប់ផុងក្នុងសង្រ្គាមស៊ីវិល ចាប់តាំងពីខែមេសា ឆ្នាំ ២០២៣រហូតមក ពេលដែលការប្រយុទ្ធគ្នា បានផ្ទុះឡើងរវាងកងទ័ពស៊ូដង់ និងទាហានប៉ារ៉ា RSF ។

យោងតាមការអះអាងរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ជម្លោះមួយនេះ បានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងមនុស្សជាង ១២លាននាក់ផ្សេងទៀត រត់ភៀសខ្លួន ហើយនិងធ្វើឲ្យមនុស្សប្រហែល ៣០លាននាក់ ត្រូវការជំនួយមនុស្សធម៌ ។

កងកម្លាំង RSF ដណ្តើមកាន់កាប់ទីក្រុង el-Fasher ដែលជារដ្ឋធានីនៃរដ្ឋ North Darfur កាលពីខែតុលាកន្លងទៅ ក្រោយយុទ្ធនាការឡោមព័ទ្ធ និងការបង្អត់អាហាររយៈពេល ១៨ខែ ។ ទីក្រុងមួយនេះ គឺជាតំបន់កាន់កាប់ចុងក្រោយគេរបស់កងទ័ពស៊ូដង់នៅតំបន់នោះ ។

អ្នករស់រានដែលបានរត់គេចចេញពីទីក្រុងមួយនេះ បានរំឭកដល់ការកាប់សម្លាប់ទ្រង់ទ្រាយធំ ការចាប់រំលោភ និងអំពើឃោឃៅផ្សេងទៀត បង្ខំឲ្យមានការថ្កោលទោសពីអន្តរជាតិ ។

ក្រុមលើកលែងទោសអន្តរជាតិ បានចោទប្រកាន់កងកម្លាំង RSF ពីបទឧក្រិដ្ឋកម្មសង្រ្គាម ខណៈក្រុមប្រឹក្សាសិទ្ធិមនុស្ស UN បានបញ្ជាឲ្យស៊ើបអង្កេតលើការបំពាននៅទីក្រុង el-Fasher ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm