សមាជិក​សភា​អ៊ុយ​ក្រែ​ន​អនុម័ត​ការ​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន

2022/02/24 07:16:40 pm        594

​អ៊ុយក្រែន៖ សមាជិកសភា​​អ៊ុយ​ក្រែ​ន​បាន​អនុម័ត​ការ​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​ទូទាំង​ប្រទេស ក្នុង​ពេល​មាន​ការ​ព្រួយ​បារម្ភ​ពី​ការឈ្លានពាន​របស់​​រុស្ស៊ី​។ សភា​របស់​ប្រទេស​បាន​អនុម័ត​ក្រឹត្យ​នេះ​កាលពី​ថ្ងៃ​ពុធ ដែល​កាលពី​ដំបូង​ត្រូវ​បាន​ស្នើ​ឡើង​ដោយ​ប្រធានាធិបតី​លោក Volodymyr Zelenskyy។

​ការ​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​ទូទាំង​ប្រទេស​បាន​ចូល​ជា​ធរ​មាននៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ហើយ​នឹង​មានរយៈ​ពេល ៣០​ថ្ងៃ​។ វិធានការ​នេះ​នឹង​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​ដាក់​ការ​រឹត​ត្បិត​ការ​ធ្វើដំណើរ រារាំង​ការ​ជួប​ជុំ និង​ដាក់​បម្រាម​លើ​គណបក្ស​នយោបាយ និង​អង្គការ​នានា​។ លោក Oleksiy Danilov រដ្ឋមន្ត្រី​សន្តិសុខ និង​ការពារ​ជាតិ​អ៊ុយ​ក្រែ​ន​បាននិយាយ​​កាល​ពី​ថ្ងៃ​ពុធ​ថា យោង​តាម​ក្រុម​អ្នកវិភាគ​របស់​ប្រទេស​បាន​លើក​ឡើង​ថា ការ​ដណ្ដើម​យក​ប្រទេស​គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ បើ​គ្មាន​អស្ថិរភាព​ផ្ទៃក្នុង​កើតឡើង​។​ វិធានការ​នេះ​ធ្វើឡើង​បន្ទាប់ពី​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin កាលពី​ថ្ងៃ​ចន្ទ​ទទួលស្គាល់​ឯករាជ្យ​ភាព​តំបន់​ក្រុម​ឧទ្ទាម​ នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​។​ ​លោក Putin បាន​ដាក់​ពង្រាយ​កងទ័ព​រុស្ស៊ី​នៅ​ក្នុង​តំបន់​ក្រុម​ឧទ្ទាម ដោយមាន​លេស​ថា​រក្សា​សន្តិភាព និង​បាន​ទទួល​ការ​យល់​ព្រម​ពី​សភា​ក្នុង​ការ​ប្រើប្រាស់​កម្លាំងយោធា​នៅ​ខាងក្រៅ​ប្រទេស​។

​ប្រជាជន​អ៊ុយ​ក្រែ​ន​ក្នុង​រដ្ឋធានី​គៀវ​មាន​ប្រតិកម្ម​ច្រើន ខណៈ​ពួកគេ​ឆ្លើយតប​ទៅ​នឹង​ព័ត៌មាន​របស់រដ្ឋាភិបាល​ពួកគេ ដែល​អំពាវនាវ​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​កាលពី​ថ្ងៃ​ពុធ​ ក្នុង​ពេល​មានការ​គំរាមកំហែងជម្លោះ​បន្ថែម​ទៀត​ជាមួយ​រុស្សី​។ បន្ទាប់ពី​រយៈពេល​ជាច្រើន​ស​ប្តាហ៍នៃ​ការ​ព្យាយាម​ធ្វើ​ឲ្យស្ថានភាព​ស្ងប់ស្ងាត់ អាជ្ញាធរ​អ៊ុយ​ក្រែ​ន​បាន​បង្ហាញ​សញ្ញា​ការ​កើន​ឡើង​ការ​ព្រួយ​បារម្ភ​ បន្ទាប់ពីប្រធានាធិបតី​រុស្សី​ទទួលស្គាល់​ឯករាជ្យ​ភាព​តំបន់​ផ្តាច់ខ្លួន​គាំទ្រ​រុស្សីនៅ​អ៊ុយ​ក្រែ​នភា​គ​ខាងកើត ដែល​ក្រុម​គាំទ្រ​រុស្សី​នៅ​ខាងក្នុង​ប្រទេសអាច​ព្យាយាម​បង្ក​អស្ថិរភាព រួម​ទាំង​គណបក្ស​នយោបាយគាំទ្រ​ទីក្រុង​មូ​ស្គូ​ដែល​តំណាង​នៅ​ក្នុង​សភា​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm