ពលរដ្ឋ លើកឡើងថា​ ឱសថស្ថានមួយចំនួនលក់ថ្នាំព្យាបាលកូវីដ លើសតម្លៃកំណត់របស់ក្រសួង

2022/02/24 07:44:55 pm        1.3 K

ភ្នំពេញ៖ ប្រជាពលរដ្ឋ អះអាងថា ឱសថស្ថានមួយចំនួន លក់ថ្នាំព្យាបាលជំងឺកូវីដ១៩ លើសតម្លៃកំណត់របស់ក្រសួង ទោះបីជាការចុះត្រួតពិនិត្យពីមន្រ្តីជំនាញសុខាភិបាល និងមានការលើកឡើងដោយផ្ទាល់ពីនាយករដ្ឋមន្រ្តីយ៉ាងណាក្ដី។

នៅរសៀលថ្ងៃពុធទី២៣ ខែកុម្ភៈ ម្សិលម៉ិញនេះ ភ្នាក់ងារត្រួតពិនិត្យឱសថ នៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង ​នៃក្រសួងសុខាភិបាល បានចុះណែនាំម្ចាស់ឱសថស្ថាន​ឱ្យលក់ឱសថព្យាបាលជំងឺកូវីដ-១៩ ប្រភេទ Molnupiravir ដែលមានលេខទិដ្ឋាការ ឬ​បញ្ជិកា​ពី​ក្រសួងសុខាភិបាល តាមតម្លៃកំណត់ ​និងស្រាវជ្រាវ​រកឱសថខុសច្បាប់​នៅតាមឱសថស្ថាន ក្នុងភូមិសាស្រ្តមួយចំនួន​ នៅរាជធានីភ្នំពេញ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវ​ឱ្យ​បណ្ដា​ឱសថស្ថាន​ត្រូវ​គោរព​តាមច្បាប់ ​និង​បទដ្ឋាន​គតិយុត្តិ​ និង​មិនត្រូវកេងចំណេញ​លក់​ដំឡើង​ថ្លៃហួសហេតុនោះទេ។ លោកជំទាវ បញ្ជាក់​ថា ​អ្នក​ប្រព្រឹត្តិល្មើស​ពី​ច្បាប់​គ្រប់​គ្រង​ឱសថ​របស់​ព្រះរាជាណាចក្រកម្ពុជា គឺត្រូវទទួលទោសតាមច្បាប់​ដែលមានជាធរមាន ។

ការចុះត្រួតពិនិត្យនេះ ​ធ្វើឡើងភ្លាមៗបន្ទាប់ពីសម្ដេច​ នាយករដ្ឋមន្រ្តី បញ្ជាក់ឱ្យមានការត្រួតពិនិត្យ​ឱ្យ​បានច្បាស់លាស់ ចំពោះថ្នាំព្យាបាលក្លែងក្លាយ ​និងឱកាសរបស់ឱសថស្ថានមួយចំនួន បាន​ដំឡើងថ្លៃថ្នាំ​ហួសហេតុ ​ខណៈតម្រូវការមានការកើនឡើង​ក្នុងកាលទសៈនេះ។

ពាក់ព័ន្ធនឹងការកំណត់តម្លៃថ្នាំព្យាបាលកូវីដ១៩​ ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ ជា​ក្រសួងដែលបានដាក់លក់ថ្នាំព្យាបាលកូវីដ-១៩​ Molnatris ​ជូនប្រជាពលរដ្ឋ និង​បណ្ដាឱសថស្ថាន​ឯកជន​ លក់ក្នុងតម្លៃ ៥៥ដុល្លារតែប៉ុណ្ណោះ។ ក្រសួង ក៏បានកំណត់ឱ្យបណ្ដាឱសថស្ថានត្រូវលក់ថ្នាំ​ព្យាបាលនេះបន្ត មិនឱ្យលើសពី ៦៥ដុល្លារ​ ក្នុង​មួយដូស​នោះទេ។

យ៉ាងណាក៏ដោយចុះ ទោះមានការចុះត្រួតពិនិត្យពីមន្រ្តីជំនាញ​ក្រសួង​សុខាភិបាល និង​មាន​ការ​កំណត់​ថ្លៃពីក្រសួងប្រៃសណីយ៍​យ៉ាងណាក្ដី ​ក៏ប្រជាពលរដ្ឋមួយចំនួន​ អះអាងថា ឱសថស្ថានមួយ​ចំនួនក្នុងរាជធានីភ្នំពេញ ​លក់ក្នុងតម្លៃខ្ពស់ដល់​ ៨៥ដុល្លារក្នុងមួយដូស ខ្ពស់ជាង​តម្លៃ​កំណត់​របស់ក្រសួង។

បច្ចុប្បន្ន ប្រជាពលរដ្ឋ ទិញថ្នាំព្យាបាលកូវីដ១៩ ​ពីក្រសួប្រៃសណីយ៍ ដោយ​មាន​ការ​តម្រង់​ជួរ​រង់ចាំទិញជាច្រើនរៀងរាល់ថ្ងៃ។​ ពាក់ព័ន្ធនឹងការលក់លើសតម្លៃកំណត់ ​៦៥ដុល្លារ នៅតាមឱស​ថស្ថាន​ខាងក្រៅនេះ ​មន្រ្តីមួយរូបនៅក្រសួងប្រៃសណីយ៍​ ដែលសុំមិនបង្ហាញអត្តសញ្ញាណ បញ្ជាក់ថា​ ក្រសួងនឹងមានមន្រ្តីជំនាញចត្រួតពិនិត្យផងដែរ ​ក្នុងករណីរកឃើញ គឺ​នឹង​មាន​ការ​រឹបអូសថ្នាំព្យាបាលកូវីដទាំងនោះ៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm