អ៊ុយក្រែន ខ្វះថវិកា ៨០០លានដុល្លារ សម្រាប់ការទិញសព្វាវុធសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២៥ នេះ

2025/12/09 04:54:49 pm        88

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃចន្ទ (៨ ធ្នូ) ថា អ៊ុយក្រែន ខ្វះខាតថវិកាប្រមាណ ៨០០លានដុល្លារ ដើម្បីទិញសព្វាវុធរបស់សហរដ្ឋអាមេរិក ដែលខ្លួនគ្រោងនឹងទិញនៅឆ្នាំ២០២៥នេះ ដោយមានជំនួយពីសម្ព័ន្ធមិត្តអឺរ៉ុបរបស់ទីក្រុងគីវ។

ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយ លោក Zelenskyy បាននិយាយថា ជារួម ទឹកប្រាក់ ១៥ពាន់លានដុល្លារ ត្រូវបានទាមទារក្នុងមួយឆ្នាំ សម្រាប់បញ្ជីតម្រូវការអ៊ុយក្រែនជាអាទិភាព (ឬហៅថា PURL) ជាគំនិតផ្តួចផ្តើមមួយដែលសម្ព័ន្ធមិត្តណាតូផ្តល់មូលនិធិ សម្រាប់ការទិញអាវុធផលិតដោយសហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន។

លោកបន្តថា កម្មវិធីនេះនៅតែខ្វះ "ប្រហែល ៨០០លានដុល្លារ" ទៀតសម្រាប់ឆ្នាំ២០២៥ បន្ទាប់ពីការប្រកាសរបស់ប្រទេសហូឡង់ អំពីការបរិច្ចាគចំនួន ៧០០លានអឺរ៉ូ កាលពីព្រឹកថ្ងៃចន្ទសប្ដាហ៍នេះ។ គួរឱ្យដឹងថា ចាប់តាំងពីគំនិតផ្តួចផ្តើម PURL របស់ណាតូ បានបង្កើតឡើងមក ប្រទេសចំនួន ២១ បានចូលរួម ដោយរួមចំណែកបានសរុបជាង ៤ពាន់លានដុល្លារអាមេរិក។

ទន្ទឹមនឹងនេះ អំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុងព្រុចស៊ែល លោក Zelenskyy បានប្រាប់អ្នកយកព័ត៌មានថា កិច្ចពិភាក្សារបស់លោក ជាមួយមេដឹកនាំនៃចក្រភពអង់គ្លេស អាល្លឺម៉ង់ និងបារាំង នៅទីក្រុងឡុងដ្រ៍ មានវឌ្ឍនភាពល្អណាស់ ដោយបន្ថែមថា សំណើសន្តិភាពកែសម្រួលមួយ កំពុងត្រូវបានសម្រេចចុងក្រោយ ហើយនឹងត្រូវចែករំលែកជាមួយសហរដ្ឋអាមេរិក នៅថ្ងៃអង្គារ ទី៩ ខែធ្នូ នេះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        78
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        64
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm