យោងតាមរបាយការណ៍របស់សារព័ត៌មាន Al Jazeera ក្រុមហាម៉ាស និងកាកបាទក្រហម បានបរាជ័យក្នុងការស្វែងរកសាកសពចំណាប់ខ្មាំងចុងក្រោយ គឺលោកពលបាលឯក Ran Gvili នៅភាគខាងកើតនៃសង្កាត់ Zeitoun ក្នុងទីក្រុងហ្កាហ្សា ។

សារព័ត៌មាន Al Jazeera បានរាយការណ៍កាលពីព្រឹកថ្ងៃចន្ទដើមសប្ដាហ៍នេះថា ក្រុមកាកបាទក្រហម និងក្រុមហាម៉ាស បានបន្តការស្វែងរករបស់ពួកគេនៅក្នុងតំបន់នោះ។ ទីភ្នាក់ងារសារព័ត៌មានដដែលបាននិយាយថា ក្រុមទាំងនេះបានបញ្ចប់ការស្វែងរកដោយពុំបានរកឃើញសាកសពរបស់ លោក Gvili ឡើយ។
ក្រុមហាម៉ាសបានប្រគល់ចំណាប់ខ្មាំងនៅរស់ និងស្លាប់ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងមួយដែលនឹងមើលឃើញការបញ្ចប់សង្គ្រាមរយៈពេលពីរឆ្នាំនៅក្នុងតំបន់ហ្កាហ្សា។

លោក Gvili ត្រូវបានសម្លាប់នៅក្នុងសមរភូមិប្រយុទ្ធនៅពេលក្រុមភេរវករហាម៉ាសបានសម្រុកចូលវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ បន្ទាប់ពីបានជួយសង្គ្រោះជីវិតអ្នកចូលរួមពិធីបុណ្យ ដែលភៀសខ្លួនចេញពីពិធីបុណ្យតន្ត្រី Nova ក្នុងទីក្រុង Re’im របស់ប្រទេសអ៊ីស្រាអែល ៕