បាល់ទាត់៖ ក្លិបយក្សអេស្ប៉ាញ Real Madrid បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបើកសាលាបាល់ទាត់ថ្នាលមួយនៅប្រទេសអូម៉ង់។ នេះជាការពង្រីកសក្តានុពលរបស់ខ្លួនបន្ថែមទៀតរបស់ក្លិបយក្សនៅ La Liga មួយនេះ ជាពិសេសគឺដំណើរអភិវឌ្ឍបាល់ទាត់តាមរយៈការបណ្តុះបណ្តាលក្មេងៗប្រមាណ ១៥០នាក់ក្នុងមួយឆ្នាំ។
មូលនិធិ Real Madrid បានចុះហត្ថលេខាជាមួយដៃគូរបស់ខ្លួននៅប្រទេសអូម៉ង់ ជាមួយនឹងក្រុមហ៊ុន Ruznama Enterprises &Trading នៅទីក្រុង Muscat។ សិស្សពីអាយុ ៨ឆ្នាំដល់ ១៥ឆ្នាំនឹងត្រូវដឹកនាំបង្វឹកដោយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ ៤លើកក្នុង ១សប្តាហ៍ចាប់ផ្តើមដំណើរការពីខែឧសភាតទៅ។ គោលដៅរបស់មូលនិធិ Real Madrid គឺកៀងគរឱ្យមានអ្នកចូលរួមដល់ ១០០០នាក់ត្រឹមដំណាច់រដូវកាល ២០២២-២០២៣៕
អត្ថបទ៖នាង សុភាវុធ