យោងតាមការស៊ើបអង្កេតលើការវាយប្រហារតាមអាកាសក្នុងសង្គ្រាមស៊ីវិលរបស់ប្រទេសស៊ូដង់ កងទ័ពអាកាសស៊ូដង់បានទម្លាក់គ្រាប់បែក ដែលបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់១.៧០០ នាក់ នៅក្នុងការវាយប្រហារលើសង្កាត់លំនៅដ្ឋាន ផ្សារ សាលារៀន និងជំរំសម្រាប់ជនភៀសខ្លួន។

The Sudan Witness Project និយាយថា ខ្លួនបានចងក្រងសំណុំទិន្នន័យដ៏ធំបំផុតនៃការវាយប្រហារតាមអាកាសយោធានៅក្នុងជម្លោះ ដែលបានចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ២០២៣។
ការវិភាគរបស់ខ្លួនបង្ហាញថា កងទ័ពអាកាសបានប្រើគ្រាប់បែកទម្លាក់តាមយន្តហោះនៅក្នុងតំបន់ដែលមានប្រជាជនរស់នៅ។ 
ទិន្នន័យផ្តោតលើការវាយប្រហារដោយយន្តហោះចម្បាំង ដែលមានតែកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) ប៉ុណ្ណោះដែលអាចធ្វើប្រតិបត្តិការបាន។ គូប្រជែងរបស់ខ្លួន គឺកងកម្លាំងគាំទ្ររហ័សប៉ារ៉ា (RSF) មិនមានយន្តហោះទេ ក្រុមនេះ តែងបើកការវាយប្រហារដោយយានដ្រូន ប៉ុន្តែយានដ្រូនត្រូវបានដកចេញពីការស្រាវជ្រាវ។

កងកម្លាំង RSF ត្រូវបានថ្កោលទោសជាអន្តរជាតិពីបទចោទប្រកាន់ថាបានសម្លាប់រង្គាលលើជនជាតិភាគតិចនៅក្នុងតំបន់ដាហ្វួរភាគខាងលិចនៃប្រទេសស៊ូដង់ ដែលបង្កឱ្យមានការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ដោយសហរដ្ឋអាមេរិក៕