អឺរ៉ុប រិះគន់យុទ្ធសាស្ត្រសន្តិសុខដ៏សំខាន់របស់អាមេរិក ដោយកត់សំគាល់ថា «ទំនាក់ទំនងផ្លាស់ប្តូរហើយ»

2025/12/09 07:16:59 pm        80

ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa និងរដ្ឋាភិបាលអាល្លឺម៉ង់ បានរិះគន់យុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់សហរដ្ឋអាមេរិក ដែលលាបពណ៌អឺរ៉ុបថាជាមហាអំណាចមានបញ្ហា និងចុះខ្សោយ ដែលថ្ងៃណាមួយអាចនឹងបាត់បង់ប្រយោជន៍របស់ខ្លួនជាសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន។

ការកត់សម្គាល់កាលពីថ្ងៃចន្ទពីប្រទេសមានសេដ្ឋកិច្ចឈានមុខគេរបស់សហភាពអឺរ៉ុប និងមន្ត្រីជាន់ខ្ពស់របស់ខ្លួន បានស្តីបន្ទោសយ៉ាងខ្លាំងចំពោះយុទ្ធសាស្ត្រសន្តិសុខជាតិដែលបានចេញផ្សាយ ដោយរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump។

ឯកសារ៣៣ទំព័រ បានរិះគន់យ៉ាងខ្លាំងចំពោះទ្វីបនេះ ដោយអះអាងថាកំពុងប្រឈម «ការរំពឹងទុកនៃការលុបបំបាត់អរិយធម៌» ដោយសារតែការធ្វើអន្តោប្រវេសន៍ និងបានរិះគន់ខ្លាំងៗចំពោះ «ការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិ» ការបង្ក្រាបសកម្មភាពប្រឆាំងអន្តោប្រវេសន៍ និងបានបង្ហាញថាសហរដ្ឋអាមេរិក អាចដកឆ័ត្រសន្តិសុខដែលខ្លួនបានកាន់កាប់ជាយូរមកហើយ។

ការរិះគន់លើយុទ្ធសាស្ត្រនេះ កើតឡើងខណៈទីក្រុងវ៉ាស៊ីនតោនបង្កើនសម្ពាធលើអ៊ុយក្រែនឱ្យព្រមព្រៀងលើផែនការដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី បង្ហាញពីអ្វីដែលមេដឹកនាំសហភាពអឺរ៉ុប លោក Costa បាននិយាយថាជាទំនាក់ទំនង ដែល«បានផ្លាស់ប្តូរ» រវាងសហរដ្ឋអាមេរិក និងអឺរ៉ុប។ លោក Costa បាននិយាយនៅវិទ្យាស្ថានស្រាវជ្រាវមួយនៅទីក្រុងប៉ារីសថា «យើងចាំបាច់ត្រូវផ្តោតលើការកសាងទ្វីបអឺរ៉ុប ដែលត្រូវតែយល់ថាទំនាក់ទំនងរវាងសម្ព័ន្ធមិត្តនិងសម្ព័ន្ធមិត្តក្រោយសង្គ្រាមលោកលើកទី២ បានផ្លាស់ប្តូរហើយ» ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        232
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        274
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        253

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm