យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែលបានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នឹងទទួលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅសេតវិមាន នៅថ្ងៃទី២៩ ខែធ្នូ។ ការប្រកាសកាលពីថ្ងៃចន្ទ មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីជំនួបតាមផែនការនោះទេ ដែលភាគីទាំងពីរបានប្រកាសបណ្តោះអាសន្នកាលពីសប្តាហ៍មុន។
វាបានកើតឡើងមួយថ្ងៃបន្ទាប់ពីលោក Netanyahu បាននិយាយថា លោករំពឹងថានឹងពិភាក្សាអំពីដំណាក់កាលទីពីរនៃបទឈប់បាញ់នៅតំបន់ហ្កាហ្សាជាមួយលោក Trump ព្រមទាំង «ឱកាសសម្រាប់សន្តិភាព» នៅក្នុងតំបន់។

លោកស្រី Shosh Bedrosian អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានតាមអ៊ីនធឺណិតទៅកាន់អ្នកសារព័ត៌មានថា «លោកនាយករដ្ឋមន្ត្រី នឹងជួបជាមួយលោកប្រធានាធិបតី Trump នៅថ្ងៃចន្ទ ទី២៩ ខែធ្នូ ដែលភាគីទាំងពីរនឹងពិភាក្សាអំពីជំហាន និងដំណាក់កាលនៅពេលអនាគត និងកងកម្លាំងរក្សាស្ថិរភាពអន្តរជាតិនៃផែនការបទឈប់បាញ់»។ កាលពីថ្ងៃអាទិត្យ លោក Netanyahu បាននិយាយថា ការផ្តោតសំខាន់នៃកិច្ចប្រជុំនឹងទៅលើការបញ្ចប់ការគ្រប់គ្រងរបស់ក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា និងធានាបានថាក្រុមនេះបានបំពេញ «ការប្តេជ្ញាចិត្ត» ចំពោះផែនការបទឈប់បាញ់ ដែលអំពាវនាវការរំសាយកងកម្លាំងចេញពីតំបន់ហ៊ុមព័ទ្ធមួយនេះ។

លោកបាននិយាយបន្ថែមថា ដំណាក់កាលទីពីរនៃបទឈប់បាញ់នឹង «កាន់តែពិបាក»។ ទោះបីជាមានការរំលោភបំពានរបស់អ៊ីស្រាអែលជាង៥៩០លើកក៏ដោយ បទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកនៅក្នុងតំបន់ហ្កាហ្សាភាគច្រើនត្រូវបានធ្វើឡើងចាប់តាំងពីថ្ងៃទី ១០ ខែតុលា។ កងកម្លាំងអ៊ីស្រាអែល បានសម្លាប់ជនប៉ាឡេស្ទីនយ៉ាងហោចណាស់៣៦០នាក់នៅក្នុងតំបន់ហ៊ុមពព័ទ្ធនោះចាប់តាំងពីបទឈប់បាញ់ចាប់ផ្តើម ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ជាង ៧០.០០០ នាក់។