កងកម្លាំងគាំទ្ររហ័ស(RSF) ដណ្តើមយកតំបន់ប្រេងHeglig ខណៈជំរុញពង្រីកការគ្រប់គ្រងនៅស៊ូដង់

2025/12/09 07:29:09 pm        92

កងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) និយាយថា ខ្លួនដណ្តើមយកបានតំបន់ប្រេង Heglig ដ៏សំខាន់នៅក្នុងខេត្ត South Kordofan ប្រទេសស៊ូដង់។

ការអះអាង កាលពីថ្ងៃចន្ទត្រូវបានបញ្ជាក់នៅពេលក្រោយមកដោយសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយកងកម្លាំងប្រដាប់អាវុធស៊ូដង់(SAF)របស់រដ្ឋាភិបាលយោធា ដោយនិយាយថា ខ្លួនបានដកថយចេញពីតំបន់នោះ។ ការដណ្តើមយកនេះ កើតឡើងនៅពេលដែលកងកម្លាំងប្រដាប់អាវុធស៊ូដង់ ជាប់ពាក់ព័ន្ធក្នុងជម្លោះរយៈពេលពីរឆ្នាំកន្លះជាមួយកងកម្លាំងគាំទ្ររហ័ស(RSF) ដែលកំពុងជំរុញពង្រីកទៅភាគខាងកើត និងខាងត្បូងពីតំបន់ Darfur ភាគខាងលិច ដែលខ្លួនបានគ្រប់គ្រងពេញលេញកាលពីខែមុន។

លោក Youssef Alian ប្រធាន «រដ្ឋបាលស៊ីវិល» ជាប់ពាក់ព័ន្ធជាមួយកងកម្លាំងគាំទ្ររហ័ស នៅក្នុងតំបន់ដែលអណ្តូងប្រេងស្ថិតនៅ បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍ថា លោកបានជួយ «រៀបចំកម្លាំងពិសេស មានសមត្ថភាព និងបានទទួលការបណ្តុះបណ្តាល ដើម្បីធានាបានសុវត្ថិភាពតំបន់ Heglig និងការពារទីតាំងប្រេងពីសកម្មភាពបំផ្លិចបំផ្លាញ ឬការគំរាមកំហែងណាមួយដែលអាចធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាពរបស់វា»។

វាលប្រេង Heglig គឺជាទីតាំងដំណើរការប្រេងធំបំផុតរបស់ប្រទេសស៊ូដង់ ហើយក៏ជាកន្លែងដំណើរការប្រេងដ៏សំខាន់សម្រាប់ការនាំចេញប្រេងរបស់ប្រទេសស៊ូដង់ខាងត្បូងដែលនៅជិតខាងផងដែរ។ កងកម្លាំងគាំទ្ររហ័ស(RSF) បាននិងកំពុងចល័តកងទ័ពដើម្បីដណ្តើមយកតំបន់ជាច្រើនទៀតនៅភាគខាងត្បូង និងភាគកណ្តាលប្រទេសស៊ូដង់។

អត្ថបទដែលទាក់ទង

លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        12
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        18
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm