ទីភ្នាក់ងារពន្ធនាគារប្រទេសអេក្វាឌ័រ SNAI បាននិយាយកាលពីថ្ងៃចន្ទ ទី ៨ ខែធ្នូ ថា នគរបាលអេក្វាឌ័របានរកឃើញមនុស្ស១៣នាក់ស្លាប់នៅក្នុងពន្ធនាគារមួយកន្លែងនៅភាគនិរតីប្រទេស។ ការធ្វើកោសល្យវិច័យ និងនីតិវិធីសម័ញ្ញ កំពុងត្រូវបានអនុវត្តដើម្បីកំណត់មូលហេតុផ្លូវការនៃការស្លាប់នៅក្នុងពន្ធនាគារនៅទីក្រុងកំពង់ផែ Machala។

នគរបាលបានផ្តួចផ្តើមការពិនិត្យឡើងវិញនៅពន្ធនាគារ បន្ទាប់ពីការផ្ទុះដែលបានកើតឡើងនៅខាងក្រៅបរិវេណនោះ។ ពន្ធនាគារនេះ គឺជាទីតាំងនៃអំពើហិង្សាជាច្រើនផ្សេងទៀតដែលបានកើតឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
កាលពីក្នុងខែវិច្ឆិកាទីភ្នាក់ងារពន្ធនាគារប្រទេសអេក្វាឌ័រ (SNAI)បានរាយការណ៍ពីការស្លាប់មនុស្សយ៉ាងហោចណាស់៣១នាក់បន្ទាប់ពីកុបកម្មមួយថ្ងៃ ដោយអ្នកស្លាប់ភាគច្រើនត្រូវបានសន្មតថាបណ្តាលមកពីការស្ទះដង្ហើម។

រដ្ឋបាលរបស់លោកប្រធានាធិបតី Daniel Noboa ដែលបានសន្យាថានឹងប្រកាន់ជំហរតឹងរ៉ឹងលើឧក្រិដ្ឋកម្ម បានដាក់កំហុសអំពើហិង្សាដែលកំពុងបន្តនៅក្នុងពន្ធនាគារប្រទេសអេក្វាឌ័រទៅលើក្រុមជនអន្ធពាលគូប្រជែងដែលកំពុងតតាំងដើម្បីភាពលេចធ្លោ និងគ្រប់គ្រងទឹកដី។