ក្រុមសេរីភាពប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ីស្រាអែលបានសម្លាប់អ្នកកាសែតចំនួនច្រើនបំផុត នៅឆ្នាំនេះ

2025/12/09 10:21:12 pm        412

អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF) បាននិយាយនៅថ្ងៃអង្គារនេះថា អ៊ីស្រាអែលទទួលខុសត្រូវចំពោះការសម្លាប់ជិតពាក់កណ្តាលនៃអ្នកកាសែតនៅទូទាំងពិភពលោក នៅឆ្នាំនេះ ដោយមានអ្នកសារព័ត៌មានប៉ាឡេស្ទីនចំនួន ២៩ នាក់ ត្រូវបានសម្លាប់ដោយកងកម្លាំងរបស់ខ្លួន នៅតំបន់ហ្កាហ្សា។ 

នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ក្រុមសេរីភាពប្រព័ន្ធផ្សព្វផ្សាយដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសបានអះអាងថា ចំនួនសរុបនៃអ្នកសារព័ត៌មាន ដែលត្រូវបានសម្លាប់បានឈានដល់ ៦៧ នាក់ នៅទូទាំងពិភពលោក នៅឆ្នាំនេះ កើនឡើងបន្តិចពី ៦៦ នាក់ ដែលត្រូវបានសម្លាប់ក្នុងឆ្នាំ ២០២៤។

RSF បាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួន ដែលបានកត់ត្រាការស្លាប់ ក្នុងរយៈពេល ១២ ខែគិតចាប់ពីខែធ្នូ ឆ្នាំ ២០២៤ថា កងកម្លាំងអ៊ីស្រាអែលមានចំនួន ៤៣ ភាគរយនៃចំនួនសរុប ដែលធ្វើឲ្យពួកគេក្លាយជា «សត្រូវដ៏អាក្រក់បំផុតរបស់អ្នកកាសែត»។

ការវាយប្រហារតែមួយដ៏សាហាវបំផុត គឺការវាយប្រហារដែលគេហៅថា «ការទម្លាក់គ្រាប់បែកពីរលើក» ទៅលើមន្ទីរពេទ្យមួយ នៅភាគខាងត្បូងហ្កាហ្សានៅថ្ងៃទី ២៥ ខែសីហា ដែលបានសម្លាប់អ្នកកាសែតចំនួន ៥នាក់ ក្នុងនោះមានអ្នកយកព័ត៌មានពីរនាក់របស់ទីភ្នាក់ងារព័ត៌មានអន្តរជាតិ Reuters និង AP។

ទិន្នន័យរបស់ RSF បង្ហាញថា សរុបមក ចាប់តាំងពីការចាប់ផ្តើមនៃអរិភាពនៅតំបន់ហ្កាហ្សា ក្នុងខែតុលា ឆ្នាំ២០២៣ អ្នកសារព័ត៌មានជិត ២២០នាក់ បានស្លាប់ ដែលធ្វើឲ្យអ៊ីស្រាអែលក្លាយជាឃាតករ    សម្លាប់អ្នកកាសែតច្រើនបំផុត នៅទូទាំងពិភពលោក ក្នុងរយៈពេលបីឆ្នាំជាប់ៗគ្នា៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm