ទាហានប៉ាគីស្ថានជាច្រើននាក់ ស្លាប់ក្នុងការវាយប្រហារពីពួកសកម្មប្រយុទ្ធ ជិតព្រំដែនអាហ្វហ្គានីស្ថាន

2025/12/09 10:27:24 pm        342

ប្រភពពីមន្រ្តីនគរបាល និងសន្តិសុខ បាននិយាយក្នុងថ្ងៃអង្គារ (៩ ធ្នូ) នេះថា ក្រុមសកម្មប្រយុទ្ធបានសម្រុកចូលប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខមួយនៅភាគពាយព្យនៃប្រទេសប៉ាគីស្ថាន ក្បែរព្រំដែនអាហ្វហ្គានីស្ថាន ដោយបានសម្លាប់ទាហានយ៉ាងតិច ៦នាក់ និងមួយចំនួនទៀតរងរបួស។

ការវាយប្រហារនៅក្នុងអតីតស្រុកកុលសម្ព័ន្ធ Kurram នេះ កើតឡើងនៅពេលដែលប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ជួបការលំបាកក្នុងការរក្សាបទឈប់បាញ់ដ៏ផុយស្រួយ បន្ទាប់ពីការប៉ះទង្គិចតាមព្រំដែនបានសម្លាប់មនុស្សរាប់សិបនាក់ ក្នុងខែតុលា ដែលជាការប្រយុទ្ធដ៏អាក្រក់បំផុតរបស់អ្នកជិតខាងទាំងពីរ ចាប់តាំងពីពួកតាលីបង់ កាន់កាប់ទីក្រុងកាប៊ុល ក្នុងឆ្នាំ២០២១ មក។

ទីក្រុងអ៊ីស្លាម៉ាបាដ បានស្តីបន្ទោសកំណើនហិង្សានៅប៉ាគីស្ថាន ដាក់លើខ្លួនក្រុមសកម្មប្រយុទ្ធ ដែលប្រើប្រាស់ទឹកដីអាហ្វហ្គានីស្ថាន ដើម្បីរៀបចំផែនការវាយប្រហារលើកងកម្លាំងសន្តិសុខឆ្លងព្រំដែន។ ប៉ុន្តែទីក្រុងកាប៊ុលបានបដិសេធ ដោយនិយាយថា សន្តិសុខប៉ាគីស្ថាន ជាបញ្ហាផ្ទៃក្នុងរបស់ខ្លួនប៉ុណ្ណោះ។

ពុំទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។ បន្ទាត់ព្រំដែនតំបន់ភ្នំរបស់ប្រទេសទាំងពីរនេះ គឺជាជម្រករបស់ពួកសកម្មប្រយុទ្ធអ៊ិស្លាមនិយម មកពីក្រុម Tehreek-e-Taliban (TTP) ដែលត្រូវគេស្គាល់ថាជា ក្រុមតាលីបង់ប៉ាគីស្ថាន ដែលបានធ្វើសង្រ្គាមប្រឆាំងនឹងរដ្ឋ អស់ជិត ២០ឆ្នាំមកហើយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm