កម្ពុជា និងអ៊ីរ៉ង់ ឯកភាពជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី

2022/02/24 09:10:10 pm        544

ភ្នំពេញ៖ កម្ពុជា និងអ៊ីរ៉ង់ បានឯកភាពគ្នា ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យបានខ្ពស់មួយកម្រិតទៀត។

ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម អាលី អាកបា ណាហ្សារី (Ali Akbar Nazari) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចំាកម្ពុជា (មាននិវេសនដ្ឋាននៅទីក្រុងហាណូយ) បានពិភាក្សាពីលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ កាលពីថ្ងៃទី២២ កុម្ភៈ។

ក្នុងជំនួបខាងលើនេះ ឯកឧត្តម ពេជ ឫទ្ធី បានលើកឡើងពីកាលានុវត្តភាពវិនិយោគ និង​បរិយាកាស​ធុរកិច្ចនៅកម្ពុជា​ ដែលមានលក្ខណៈអំណោយផលដល់វិនិយោគិន​ និងធុរជនក្នុងស្រុកនិងបរទេស ប្រកបដោយបរិយាប័ន្ន ​និងចីរភាព។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យវិនិយោគិនអ៊ីរ៉ង់ ចាប់យកឱកាសផ្នែកសេដ្ឋកិច្ច​នៅ​កម្ពុជា តាមរយៈការបង្កើតផលិតកម្ម​ ឬការចូលរួមក្នុងខ្សែច្រវ៉ាក់ផលិតកម្មក្នុងតំបន់ ​ឬការវិនិយោគ ដើម្បី​អាចប្រើប្រាស់ពិពិធកម្មទីផ្សារសម្រាប់ការនាំចេញ ​ផ្តល់ដោយកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី ដែលកម្ពុជា​សម្រេចបានក្នុងក្របខណ្ឌទ្វេភាគីរវាងកម្ពុជា-ចិន ​និងកម្ពុជា-កូរ៉េ ,ក្របខណ្ឌអាស៊ាន​បូកដៃគូ ​និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ (RCEP)។

បន្ថែមពីលើនេះ ឯកឧត្តម ពេជ ឫទ្ធី ជំរុញឱ្យវិនិយោគិនអ៊ីរ៉ង់ វិនិយោគលើផលិតផលសក្តានុពល​របស់​កម្ពុជា រួមមាន៖ អង្ករ កៅស៊ូ ដំឡូង ចេក ស្វាយ ​ទំនិញសម្រាប់ការធ្វើដំណើរ កង់ និង​វាយនភ័ណ្ឌជាដើម។

ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា តាមរយៈតួនាទីការទូតដ៏មានសារៈសំខាន់ផ្សារភ្ជាប់នឹង​ចក្ខុវិស័យ​វែង​ឆ្ងាយរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ​ភាគីទាំងពីរនឹងមានលទ្ធភាពពង្រឹងទំនាក់ទំនងទ្វេភាគី ជា​ពិសេស​ពង្រីកកិច្ច​សហប្រតិបត្តិការវិស័យពាណិជ្ជកម្ម ​និង​វិនិយោគឱ្យកាន់តែខ្ពស់មួយ​កម្រិត​ទៀត»។

ឯកឧត្តម អាលី អាកបា ណាហ្សារី (Ali Akbar Nazari) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋ​អ៊ីស្លាមអ៊ីរ៉ង់​ប្រចំាកម្ពុជា​ កត់សម្គាល់ថា ​ប្រទេសទាំងពីរសុទ្ធសឹង​តែមានសក្តានុពល ជាពិសេស​ក្នុងវិស័យពាណិជ្ជកម្ម ​ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក តាមរយៈការផ្លាស់ប្តូរផលិតផល​សក្តានុពល​ និងការផ្តល់ច្រកទីផ្សារ ​សម្រាប់ការនាំចេញទៅក្នុងតំបន់​មជ្ឈឹមបូព៌ា​ និង​អាស៊ាន ដែល​មានប្រជាជន​សរុបប្រមាណ ១,២០០ លាននាក់៕អត្ថបទ៖ វណ្ណៈ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm