លីទុយអានី ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ជុំវិញបាឡុងអ្នករត់ពន្ធទំនិញពីបេឡារុស

2025/12/09 10:51:21 pm        110

រដ្ឋាភិបាលរបស់ប្រទេសលីទុយអានី នៅថ្ងៃអង្គារ ទី៩ ខែធ្នូ នេះ បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន ដោយសារតែការគំរាមកំហែងដល់សុវត្ថិភាពសាធារណៈ ពីបាឡុងរបស់អ្នករត់ពន្ធទំនិញខុសច្បាប់ ដែលមានប្រភពមកពីប្រទេសបេឡារុស។

គួរឱ្យដឹងថា លីទុយអានី បានចោទបេឡារុសថា អនុញ្ញាតឱ្យឈ្មួញរត់ពន្ធ ប្រើប្រាស់បាឡុងអាកាសធាតុ ដើម្បីដឹកជញ្ជូនបារីខុសច្បាប់ឆ្លងកាត់ព្រំដែន ដោយបង្ខំឱ្យអាកាសយានដ្ឋាន វីលនីញូស បញ្ឈប់ប្រតិបត្តិការម្តងហើយម្តងទៀត ធ្វើឱ្យរំខានដល់ចរាចរណ៍ផ្លូវអាកាស។ 

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលីទុយអានី បាននិយាយថា សេចក្តីប្រកាសនេះ ផ្តល់សេរីភាពប្រតិបត្តិការដល់យោធា ដែលអនុញ្ញាតឱ្យធ្វើសកម្មភាពក្នុងការសម្របសម្រួល ជាមួយនគរបាលឬដោយឯករាជ្យ ប៉ុន្តែមិនបញ្ជាក់លម្អិតនោះទេ។ ជាមួយគ្នានេះ រយៈពេលនៃវិធានការប្រកាសអាសន្ន ក៏មិនទាន់ច្បាស់ដែរ។

បេឡារុស ដែលអនុញ្ញាតឱ្យរុស្ស៊ី ប្រើទឹកដីរបស់ខ្លួនបើកប្រតិបត្តិការយោធាពិសេសក្នុងឆ្នាំ២០២២ លើអ៊ុយក្រែន បានបដិសេធការទទួលខុសត្រូវចំពោះឧប្បត្តិហេតុបាឡុងនោះ ហើយក៏បានចោទទៅលីទុយអានីវិញថា ជាអ្នកបង្កហេតុ។ លីទុយអានី ដែលជាសមាជិកណាតូ និងជាប្រទេសសហភាពអឺរ៉ុប ហើយក៏ធ្លាប់ជាផ្នែកមួយនៃសហភាពសូវៀតផងដែរនោះ បានច្រានចោលការចោទប្រកាន់របស់បេឡារុស ថាជារឿងមិនពិតនោះទេ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm